បរទេស៖ អង្គការសម្ពន្ធមិត្តអាត្លង់ទិកខាងជើង ដែលហៅកាត់ថា ណាតូ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលពន្យល់ពីគោលជំហរប្រឆាំងរបស់ខ្លួន ចំពោះសន្ធិសញ្ញាថ្មី របស់អង្គការសហប្រជាជាតិ ដែលហាមឃាត់អាវុធនុយក្លេអ៊ែ។
អង្គការសម្ពន្ធមិត្តនេះ បាននិយាយប្រាប់ថា ខ្លួនប្តេជ្ញាធ្វើការទប់ស្កាត់និងពង្រឹង នូវការគ្រប់គ្រងអាវុធ ការដកហូតអាវុធ និងការមិនឲ្យរីកសាយអាវុធ ប៉ុន្តែថា សន្ធិសញ្ញាថ្មី គឺផ្ទុយគ្នានឹងកិច្ចប្រឹងប្រែង មិនឲ្យរីកសាយភាយអាវុធ និងការដកហូតអាវុធ ដែលកំពុងតែមានវត្តមានស្រាប់។
គួរបញ្ជាក់ថា តំណាងមកពីប្រទេសចំនួន១២២ ក្នុងចំណោមប្រទេស ជាសមាជិកអង្គការសហប្រជាជាតិ ចំនួន១៩២ប្រទេស បានអនុម័តជាផ្លូវការ នូវសន្ធិសញ្ញា ស្តីពីបម្រាមអាវុធនុយក្លេអ៊ែក្នុងឆ្នាំ២០១៧ ប៉ុន្តែមិនមានប្រទេសមានអាវុធនុយក្លេអ៊ែ ធ្វើការគាំទ្រ ចំពោះសន្ធសញ្ញា ដែលគ្រោងដាក់ឲ្យមានប្រសិទ្ធភាព នៅក្នុងខែមករាខាងមុខនេះនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង


