ព័ត៌មានអន្តរជាតិ

លោក Mitch McConnell បានរាយការណ៍ថា បានអង្វរដល់ GOP កុំឱ្យជំទាស់នឹងលទ្ធផលនៃការបោះឆ្នោត នៅឯការប្រជុំ សភាខែមករាខាងមុខ

បរទេស៖ កាលពីថ្ងៃច័ន្ទ អង្គបោះឆ្នោតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការពីអនុប្រធានាធិបតី ចូ បៃដិន ដែលទទួលបានសំឡេងគាំទ្រខ្ពស់បំផុត ក្នុងការបោះឆ្នោត កាលពី ៣ វិច្ឆិកា ដែលជាអ្នកឈ្នះសន្លឹកឆ្នោតជាតិ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីមេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាលោក Mitch McConnell (R-KY) បានអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោតចូបៃដិន អំពីជ័យជម្នះនៃការបោះឆ្នោតរបស់លោក កាលពីថ្ងៃអង្គារដោយទទួលបានសំឡេងគាំទ្រភាគច្រើននៃការបោះឆ្នោត លោក និងសហសេវិកមកពីព្រឹទ្ធសភាអាមេរិក បានអង្វរសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ (GOP) មិនឱ្យចូលរួមជាមួយសមាជិកសភា ជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី ៦ ខែមករា នៅពេលសភាជួបប្រជុំដើម្បីផ្តល់សច្ចាប័នលើការសម្រេចចិត្តរបស់អង្គបោះឆ្នោត” ។ នេះបើយោងតាមកាសែត New York Times ដោយដកស្រង់សំដីមនុស្សដែលស្និទនឹងការកត់សម្គាល់នេះ។

យោងតាមចុះផ្សាយរបស់ New York Times មេដឹកនាំមកពីគណបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិកលោក Chuck Schumer ក៏បាននិយាយដែរថា លោកត្រូវបានគេជូនដំណឹងអំពីការដែលលោក McConnell ជំរុញឱ្យគណបក្សសាធារណរដ្ឋផ្សេងទៀតឆ្ពោះទៅមុខ និងមិនត្រូវប្រឆាំងនឹងការបោះឆ្នោតរបស់អង្គបោះឆ្នោតដែលកំណត់ឱ្យបេក្ខជននៃគណបក្សប្រជាធិបតេយ្យ ឈ្នះឡើយ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top