បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែជួបការលំបាកផ្នែកសេដ្ឋកិច្ច ប៉ុន្តែនៅតែបន្តកសាងពង្រឹកផ្នែកយោធារបស់ខ្លួន នៅមុនសមាជបក្សលើកទី៨របស់ទីក្រុងព្យុងយ៉ាង នៅក្នុងខែមករាខាងមុខនេះ នេះបើយោងតាមការឲ្យដឹងពីទីក្រុងសេអ៊ូល។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បាននិយាយនៅក្នុងកិច្ចប្រជុំមេបញ្ជាការយោធាចុងឆ្នាំ នាថ្ងៃពុធថា របបរបស់លោក គីម ជុងអ៊ុន កំពុងតែជំរុញបន្តជាមួយគោលដៅ ដែលត្រូវតែធ្វើឲ្យសម្រេចនៅមុនសមាជបក្ស ស្របពេលវាជិតដល់ដំណាក់កាលចុងក្រោយនៃការប្រយុទ្ធ៨ថ្ងៃ ឬក៏យុទ្ធនាការផលិតភាព។
យោងតាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កូរ៉េខាងជើងបានបង្ហាញក្នុងពិធីព្យុហយាត្រាថ្ងៃទី១០ ខែតុលា នូវមីស៊ីលថ្មីនិងអាវុធធម្មតានានា ក្នុងទ្រង់ទ្រាយធំ គឺទីក្រុងព្យុងយ៉ាងនៅតែបន្តបង្កើនអំណាចយោធា៕ប្រែសម្រួល៖ប៉ាង កុង