ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បន្ថែមស្លាកសញ្ញា ឯកជនរបស់ App Store

សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Appleបានចាប់ផ្តើមបន្ថែមស្លាកសញ្ញាបង្ហាញ ពីទិន្នន័យអ្នកប្រើត្រូវបានប្រមូល ដោយហ្គេមជជែក ឬកម្មវិធីផ្សេងទៀត ដោយការផ្តល់ជូននៅលើ App Store សម្រាប់ឧបករណ៍ចល័តដ៏ពេញ និយមរបស់ខ្លួនយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានប្រកាសផែនការ សម្រាប់ស្លាកឯកជនបែបនេះ នៅពេលក្រុមហ៊ុន បានដាក់បង្ហាញប្រព័ន្ធប្រតិបត្តិការ ទូរស័ព្ទចល័តជំនាន់ថ្មីរបស់ខ្លួន ជាលើកដំបូងរបស់ខ្លួន បានចេញផ្សាយកាលពីខែកញ្ញា ។ ក្រុមហ៊ុន Apple បាននិយាយនៅលើទំព័រប្លុកមួយ នៅពេលប្រព័ន្ធប្រតិបត្តិការ iOS 14 បានដាក់បង្ហាញថា ទំព័រផលិតផលនៅលើ App Store នឹងបង្ហាញពីការសង្ខេប នៃការអនុវត្តឯកជនភាពបានរាយការណ៍ ដោយខ្លួនឯងរបស់អ្នកអភិវឌ្ឍន៍ ដែលបានបង្ហាញជាទម្រង់ មើលងាយស្រួល ។

ការចាប់ផ្តើមដើមឆ្នាំក្រោយកម្មវិធីទាំងអស់ នឹងតម្រូវឲ្យមានការអនុញ្ញាត ពីអ្នកប្រើប្រាស់ មុនពេលតាមដាន ។ ក្រុមហ៊ុន Apple បានចាប់ផ្តើមរុញស្លាកចេញ ដោយច្បាប់នេះត្រូវបានអនុវត្ត ចំពោះកម្មវិធីថ្មី សម្រាប់ទូរស័ព្ទ iPhone, iPad, Apple Watch, Apple TV និងកុំព្យូទ័រម៉ាក Mac ។

យោងតាមក្រុមហ៊ុននៅ Silicon Valley បានឲ្យដឹងថា ស្លាកទាំងនោះនឹងមានព័ត៌មាន ដែលផ្តល់ដោយអ្នកអភិវឌ្ឍន៍ នៅពេលពួកគេដាក់ពាក្យស្នើសុំ ការយល់ព្រម ដើម្បីបង្ហាញនៅលើធ្នើនិម្មិត របស់ App Store ។ ក្រុមហ៊ុន Apple កាលពីសប្តាហ៍មុន បានចាប់ផ្តើមតម្រូវឲ្យអ្នកអភិវឌ្ឍន៍បញ្ជូន ព័ត៌មានភាពឯកជន សម្រាប់ប្រើនៅក្នុងស្លាក។

សេវាកម្មផ្ញើសារស្មាតហ្វូន WhatsApp ជាកម្មសិទ្ធិរបស់Facebook បាននិយាយថា ថ្មីៗនេះក្រុមហ៊ុន Apple បានតម្រូវឲ្យកម្មវិធីទាំងអស់ចែកចាយតាមរយៈ App Store បង្ហាញព័ត៌មានលម្អិត ត្រូវបានរចនាឡើង ដើម្បីបង្ហាញដល់ប្រជាជន អំពីរបៀបប្រើប្រាស់ទិន្នន័យរបស់ពួកគេ ៕ដោយ៖លី ភីលីព

Most Popular

To Top