ព័ត៌មានអន្តរជាតិ

ចូរប្រុងប្រយ័ត្ន ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ៧៤លាននាក់ហើយ

វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើង ដល់ចំនួន ៧៤,០៨៧,០៩០ ករណី និងមានមនុស្សស្លាប់ ១,៦៤៦,៦៨៧ នាក់នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៦និង២៨ នាទី ម្សិលមិញនេះ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។

សហរដ្ឋអាមេរិក បានរាយការណ៍ថា មានចំនួនសរុប ១៦,៩១៤,៨៥៣ ករណី ដែលមានមនុស្សស្លាប់ ៣០៧,០៦៤ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក បន្ទាប់មក គឺប្រទេសឥណ្ឌា មានចំនួន ៩,៩៣២,៥៤៧ ករណី និងប្រទេសប្រេស៊ីលមានចំនួន ៧,០៤០,៦០៨ ករណី និងចំនួនអ្នកស្លាប់ច្រើនបំផុតទី ២ លើពិភពលោកមានចំនួន ១៨៣,៧៣៥ នាក់។

ទិន្នន័យបានបង្ហាញថា ប្រទេសដែលមានករណីជាង ១,៨ លានករណីក៏រួមមានប្រទេសរុស្ស៊ីបារាំង តួកគី អង់គ្លេស និងអ៊ីតាលី ផងដែរខណៈប្រទេសដទៃទៀតដែលមានអ្នកស្លាប់ជាង ៥២,០០០ នាក់រួមមានប្រទេសឥណ្ឌា ម៉ិកស៊ិក អ៊ីតាលី អង់គ្លេស បារាំង និងអ៊ីរ៉ង់។

ករណីសកលបានកើនឡើងដល់ ៧០ លាននាក់នៅថ្ងៃទី ១១ ខែធ្នូ។ វាចំណាយពេលតែ ៥ ថ្ងៃប៉ុណ្ណោះ សម្រាប់ការកើនឡើងនៅទូទាំងពិភពលោកពី ៧០ លានករណី ទៅ ៧៤ លានករណី ។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលរងគ្រោះខ្លាំងជាងគេបំផុត ដែលស្មើនឹងជាង ២២ ភាគរយនៃករណីពិភពលោកសរុប៕

ដោយ ឈូក បូរ៉ា

Most Popular

To Top