ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារអវកាស របស់ប្រទេសជប៉ុន រកឃើញធូលី និងឧស្ម័នជាច្រើន ពីអាចម៍ផ្កាយ

តូក្យូ ៖ ក្រុមមន្រ្តីមកពីទីភ្នាក់ងារ អវកាសជប៉ុន បាននិយាយថា ពួកគេបានរកឃើញច្រើន ជាងបរិមាណការរំពឹងទុក នៃធូលីដី និងឧស្ម័ននៅខាង ក្នុងកន្សោមតូចមួយ នៃយានអវកាស Hayabusa2 របស់ប្រទេស ដែលបាននាំយកមកវិញ ពីអាចម៍ផ្កាយឆ្ងាយ មួយនៅខែនេះ ហើយបេសកកម្ម ពួកគេបានសរសើរថា ជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងការស្រាវជ្រាវភព យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ទីភ្នាក់ងាររុករកអវកាសជប៉ុន បាននិយាយថា ដំបូងឡើយបុគ្គលិករបស់ខ្លួនបាន ប្រទះឃើញបំណែកខ្មៅមួយចំនួន ស្ថិតនៅផ្នែកខាងក្រោមនៃឧបករណ៍ចាប់យកគំរូ នៅពេលវាបានទាញប្រអប់ ចេញកាលពីថ្ងៃច័ន្ទ ។ អ្នកវិទ្យាសាស្ត្របានរកឃើញ សំណាកធូលី និងឧស្ម័នជាច្រើន ក្នុងបន្ទប់មួយផ្ទុកវត្ថុទាំងនោះពីដំបូងនៃការប៉ះទង្គិច២របស់ Hayabusa ទៅលើអាចម៍ផ្កាយកាលពីឆ្នាំមុន ។

លោក Yuichi Tsuda អ្នកគ្រប់គ្រងគម្រោង JAXA Hayabusa2 បាននិយាយក្នុងសារវីដេអូ សន្និសីទសារព័ត៌មាន តាមអ៊ីនធើណេតថា យើងបានបញ្ជាក់ពីចំនួនធូលីល្អ ដែលបានប្រមូលពីអាចម៍ផ្កាយ Ryugu រួមជាមួយឧស្ម័ន។ គំរូពីខាងក្រៅ នៃភពផែនដីរបស់យើង ដែលយើងបានសុបិន ជាយូរមកហើយនោះឥឡូវស្ថិតនៅក្នុងដៃរបស់យើងហើយ។
ដុំចង្កោមរាងពងក្រពើមានអង្កត់ផ្ចិត ៤០ សង្ទីម៉ែត្រ ត្រូវបានទម្លាក់ដោយ Hayabusa2 ពីទីអវកាសទៅកន្លែង ដោយបានកំណត់ទុកជាមុន លើវាលខ្សាច់អូស្ត្រាលី ដែលមានប្រជាជនតិចនៅថ្ងៃទី ៦ ខែធ្នូនៅចុងបញ្ចប់ នៃដំណើរជុំទី ៦ ឆ្នាំរបស់ខ្លួនទៅកាន់Ryugu មានចម្ងាយ៣០០ លានគីឡូម៉ែត្រ ពីផែនដី ៕ដោយ៖លី ភីលីព

Most Popular

To Top