បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ព្យុះព្រិលដ៏មានថាមពលមួយ បានបោកបក់ទៅកាន់ ភាគខាងជើងឈាងខាងកើត
នៃសហរដ្ឋអាមេរិក និងកំពុងបានបង្ក ជាសញ្ញាប្រកាសអាសន្ន នៅចំពោះរដ្ឋចំនួន១៤ ហើយពលរដ្ឋអាមេរិក សរុបប្រមាណជា៦០លាននាក់ នឹងអាចទទួលរង
ឥទ្ធិពល ។
ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារ សេវាកម្មអាកាសធាតុឬ NWS បានចេញសេចក្តីថ្លែងការណ៍ព្រមានថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយមិនមាន
លក្ខខណ្ឌល្អឡើយសម្រាប់ការធ្វើដំណើរ គ្រប់មធ្យោបាយជាពិសេស ក្នុងពេលដែលតំបន់ខ្លះ ក៏កំពុងជាប់ទៅលើការរឹតត្បិត នៃការធ្វើដំណើរផងដែរនោះ។
ក្នុងនោះផងដែរគេបានដឹងដែរថា ដោយសារបញ្ហាព្រិលធ្លាក់ខ្លាំងបែបនេះ មនុស្ស២នាក់បានបាត់បង់ជីវិត រួចមកហើយនៅក្នុងគ្រោះថ្នាក់ ចរាចរណ៍នៅក្នុងរដ្ឋ
Pennsylvania ៕
ប្រែសម្រួល៖ស៊ុនលី