ព័ត៌មានអន្តរជាតិ

ប្រវត្តិសាស្ត្រអាមេរិក មានតែប្រធានាធិបតីមួយរូបគត់ ដែលធ្លាប់ធ្វើការចុះពីតំណែង មុនអាណត្តិរបស់ខ្លួន

លោកប្រធានាធិបតីអាមេរិក Richard Nixon ដែលកើតនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩១៣ និងបាត់បង់ជីវិតនៅថ្ងៃទី22 ខែមេសា ឆ្នាំ១៩៩៤ គឺជាប្រធានាធិបតីជំនាន់ទី៣៧ របស់ប្រទេសអាមេរិក។ ប្រធានាធិបតីរូបនេះ គឺជាបុគ្គល ដែលបានធ្វើឲ្យមានការចងចាំខ្លាំងបំផុត ពីសំណាក់ប្រជាជនរបស់ខ្លួន នៅក្រោយពេលដែលលោក បានធ្វើការប្រកាសលាលែង ចេញពីតំណែងត្រឹមអាណត្តិទី២ របស់គាត់នៅអំឡុងឆ្នាំ១៩៧៤។

គ្រានោះ គឺជាពេលដែលគាត់ និងគណបក្សរបស់គាត់ កំពុងតែប្រឈមមុខ ទៅនឹងការចោទប្រកាន់ពីទោសក្បត់ជាតិ តាមរយៈការជួយលាក់បាំងអំពើខុសច្បាប់ របស់សមាជិករដ្ឋាភិបាលរបស់ខ្លួន នៅក្នុងជម្លោះមួយ ដែលមានភាពល្បីល្បាញ កាលពីអំឡុងឆ្នាំ១៩៧០ ដែលមានឈ្មោះថា Watergate។

គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលបម្រើការ ជាប្រធានាធិបតីអាមេរិក លោកNixon ពីរអាណិត្ត លោកបានទទួលជោគជ័យធំធេងមួយចំនួន ដូចជាពង្រឹងចំណងទំនាក់ទំនង ជាមួយនឹងប្រទេសចិននិងសូវៀត និងការដកទ័ពចេញពីសមរភូមិដ៏អាម៉ាស ជាមួយនឹងប្រទេសវៀតណាម។

មុនក្លាយជាប្រធានាធិបតី គាត់ធ្លាប់បានទទួលបរាជ័យម្តង នៅពេលអំឡុងឆ្នាំ១៩៦០ ដោយទទួលលទ្ធផលចាញ់លោកJohn kennedy អស់រយៈពេល២អាណត្តិ ប៉ុន្តែក្រោយមកការត្រឡប់មកវិញ ជាបេក្ខភាពប្រធានាធិបតីអាមេរិកក្នុងឆ្នាំ១៩៦៨ គាត់ក៏បានទទួលសម្លេងគាំទ្រ ក្លាយជាប្រធានាធិបតីអាមេរិក នៅឆ្នាំនោះតែម្តង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top