បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែដើរតួ និងស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ជាដៃគូពាណិជ្ជកម្ម របស់សហភាពអ៊ឺរ៉ុបដដែល នៅក្នុងខែតុលាកន្លង ទៅនេះ។
ពាណិជ្ជកម្មរបស់អ៊ឺរ៉ុប ទៅលើទំនិញប្រើប្រាស់ ជាមួយនឹងប្រទេសចិន នៅក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០នេះ មានចំនួន រហូតទៅដល់៤៧៧,៧ពាន់ប៊ីលានអ៊ឺរ៉ូ ឬប្រមាណជា៥៨២,៨ពាន់ប៊ីលានដុល្លារ ដែលមានអត្រាកើនឡើង ប្រមាណជា២,២ភាគរយ
ធៀបទៅនឹងតួលេខកាលពីឆ្នាំ២០១៩។
ដោយឡែកដៃគូពាណិជ្ជកម្ម ដែលធំជាងគេកាលពីអតីតកាល គឺអាមេរិកនោះ គឺត្រូវបានគេមើលឃើញថា មានចំនួនពាណិជ្ជកម្ម ទ្វេភាគីជាមួយនឹងអ៊ឺរ៉ុបធ្លាក់ចុះ មកត្រឹមតែ៤៦០,៧ ពាន់ប៊ីលានអ៊ឺរ៉ូ ក្នុងរយៈពេលដូចគ្នា ពោលគឺធ្លាក់ចុះប្រមាណជា ១១,២ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី