ព័ត៌មានអន្តរជាតិ

អង់គ្លេស៖ ម្ចាស់រថយន្ត បើកបុកចោរពីរនាក់ ដែលបានលួចម៉ូតូរបស់ខ្លួន បណ្តាលឱ្យចោរស្លាប់ម្នាក់ ត្រូវជាប់គុក ១០ឆ្នាំ

បរទេស៖ អ្នកបើករថយន្តដេញចោរ ២ នាក់ ដែលជិះម៉ូតូមួយគ្រឿង លួចចេញពីផ្ទះរបស់ខ្លួន ត្រូវតុលាការកាត់ទោសឱ្យជាប់គុក ១០ ឆ្នាំពីបទធ្វើឱ្យចោរម្នាក់ស្លាប់ និងម្នាក់ទៀតរបួស។

យោងតាមសារព័ត៌មាន Sky News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Mihai Dinisoae ជនជាតិរ៉ូម៉ានី ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃពុធ ពីបទឃាតកម្មលើលោក Josh Molloy អាយុ ២៨ ឆ្នាំដែលត្រូវបានលោក Dinisoae បើកឡានបុក ឱ្យប៉ើង ផ្ទប់នឹងបង្គោលភ្លើង។

លោក Molloy និងគូកន ម្នាក់ទៀត ដែលមានអាយុ ២៩ ឆ្នាំ បានលួចម៉ូតូពីខាងក្រៅផ្ទះរបស់ Dinisoae នៅ Baldwin Avenue, Fenham កាលពីថ្ងៃទី ៥ ឧសភាដែលបង្កឱ្យម្ចាស់ម៉ូតូដេញ តាមនៅផ្លូវឆ្លងកាត់ Newcastle ។

ចោរម្នាក់ទៀតវ័យ ២៩ ឆ្នាំ ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យហើយបានរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែលោក Molloy បានស្លាប់នៅនឹងកន្លែង។

ម្ចាស់ម៉ូតូ និងជាអ្នកបើករថយន្ត លោក Dinisoae ដែលត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីការប៉ះទង្គិចនោះ បានប្រាប់ប៉ូលីសថា គាត់បានដេញតាមចោរ មិនបានបង្កឱ្យមានឧប្បត្តិហេតុនោះទេ ដោយអះអាងថា ចោរទាំងពីរនាក់បានបាត់បង់ ការគ្រប់គ្រងដោយខ្លួនឯង៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top