ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ឆ្លងវីរុសកូវីដ១៩

CNN៖ ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើតេស្តវិជ្ជមានវីរុស Covid-19 បន្ទាប់ពីមានរោគសញ្ញាហើយនឹងត្រូវផ្តាច់ខ្លួនមួយសប្តាហ៍។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា វិមានអេលីសេ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ាក្រុង អាយុ ៤២ ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យបន្ទាប់ពីគាត់ត្រូវបានធ្វើតេស្ត “នៅពេលចាប់ផ្តើមមានរោគសញ្ញាដំបូង” ។

យោងតាមបទប្បញ្ញត្តិសុខភាពបច្ចុប្បន្នដែលអាចអនុវត្តបានសម្រាប់មនុស្សទាំងអស់ប្រធានាធិបតីនៃសាធារណរដ្ឋនឹងធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ។ លោកបន្តធ្វើការ និងអនុវត្តសកម្មភាពរបស់គាត់ពីចម្ងាយ។

ប្រធានាធិបតីបារាំងមានការប្រជុំជាមួយមេដឹកនាំកំពូល ៗ នៅអឺរ៉ុបមួយចំនួនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែលពួកគេជាច្រើនបានប្រកាសថាពួកគេនឹងធ្វើចត្តាឡីស័កដែរ ដោយសារការធ្វើរោគវិនិច្ឆ័យរបស់លោក ម៉ាក្រុង៕

Most Popular

To Top