ព័ត៌មានអន្តរជាតិ

យន្តហោះចារកម្មអាមេរិក ហោះពីលើឧបទ្វីបកូរ៉េ

បរទេស៖ នៅមុនសមាជបក្សលើកទី៨របស់ប្រទេសកូរ៉េខាងជើង ដែលប្រព្រឹត្តទៅនៅក្នុងខែមករា យន្តហោះចារកម្មសហរដ្ឋអាមេរិកមួយគ្រឿង ដែលត្រូវរចនាអភិវឌ្ឍផលិតឡើដើម្បីឲ្យធ្វើការ តាមដានចាប់សញ្ញាការបាញ់មីស៊ីលនោះ បានធ្វើការហោះហើរនៅក្នុងដែនអាកាសរបស់ប្រទសកូរ៉េខាងត្បូង នៅថ្ងៃពុធម្សិលមិញនេះ។

ប្រភពចារកម្មយោធាកូរ៉េខាងត្បូងមួយ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Chosun Ilboថា យន្តហោះចារកម្ម RC-135W បានហោះហើរលើសមុទ្រខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ឬក៏ហៅថាសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិននិងឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា យន្តហោះចារកម្ម ដែលរចនាផលិតឡើងដើម្បីប្រមូលទិន្នន័យចារកម្មទូរមាត្រវិធីនិងអេឡិកត្រូនិកផ្សេងទៀត នៅមុនពេលការបាញ់រ៉ុកកែតនោះ ពីមុនមកក៏ធ្លាប់បានធ្វើការបង្ហាញខ្លួនដោយមិនបានប្រកាសប្រាប់ជាមុន នៅលើឧបទ្វីកូរ៉េដែរ នៅក្នុងឆ្នាំ២០២០នេះ៕

Most Popular

To Top