ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីគុយបា ត្រៀមខ្លួន រួចជាស្រេចដើម្បី ពិភាក្សាជាមួយនឹង លោក Biden

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីគុយបាលោក Miguel Diaz Canel បានធ្វើការបញ្ជាក់ពីជំហត្រៀមខ្លួនរួច ជាស្រេចក្នុងការជួបពិភាក្សា ជាមួយនឹងលោកប្រធានាធិបតីអាមេរិក អាណត្តិថ្មីលោក Joe Biden ទៅលើគ្រប់ប្រធានបទ ទាំងអស់។

នៅក្នុងសន្ទរកថាមួយដែលត្រូវបានធ្វើ នៅក្នុងកិច្ចប្រជុំ សភាលោក Diaz-Canel បាននិយាយថា៖ពួកយើងមានបំណង ក្នុងការពិភាក្សាទៅលើបញ្ហាជាច្រើនរួមគ្នា ព្រមទាំងអ្វីដែលយើងមិនចង់ចរចា និងអ្វីដែលយើងនឹងមិនផ្តល់ឱ្យនោះគឺបដិវត្តសង្គម និយមនិងអធិបតេយ្យភាព របស់យើងតែម្តង។

រំលឹកដែរថាកាលពីខែតុលាកន្លងទៅលោក Biden ធ្លាប់បាននិយាយថាអាមេរិកទាមទារឲ្យគុយបាក្នុងការរៀបចំគោលនយោបាយថ្មីមួយ ហើយលោកបន្តថាលោកនឹងអាចពិនិត្យមើលលទ្ធភាពក្នុងការលប់ចោលនូវការរឹតបន្តឹងនានាចំពោះគុយបាពីសំណាក់លោកប្រធានាធិបតី
បច្ចុប្បន្នលោក Donald Trump ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top