ព័ត៌មានអន្តរជាតិ

ក្រុមគណៈកម្មាធិការវ៉ាក់សាំងរបស់ FDA អាមេរិក ផ្តល់អនុសាសន៍ ឱ្យប្រើវ៉ាក់សាំងការពារវីរុសកូវីដបន្ទាន់ របស់ក្រុមហ៊ុន Moderna

បរទេស៖ គណៈកម្មាធិការប្រឹក្សា ផលិតផលជីវសាស្រ្តពាក់ព័ន្ធ និងវ៉ាក់សាំង របស់រដ្ឋបាលឱសថ និងចំណីអាហាររបស់អាមេរិក (FDA) បានបោះឆ្នោតដោយសំឡេង ២០ ទល់នឹង០ ដើម្បីផ្តល់អនុសាសន៍ ឱ្យទទួលបានការអនុញ្ញាតជាបន្ទាន់ នូវការប្រើវ៉ាក់សាំង ក្រុមហ៊ុន Moderna ការពារវីរុសកូវីដ១៩ សម្រាប់អ្នកដែលមានអាយុ ១៨ ឆ្នាំឬលើសនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Michael Kurilla នាយកផ្នែកសាកល្បងថ្នាំ នៅមជ្ឈមណ្ឌលជាតិ សម្រាប់វិទ្យាសាស្រ្តបកប្រែ ដែលជឿនលឿន គឺជាអ្នកអនុប្បវាទតែម្នាក់គត់។ លោក Kurilla បានពន្យល់ថា គាត់មិនមានទំនុកចិត្តគ្រប់គ្រាន់ ក្នុងការបោះឆ្នោតយល់ព្រមទេ ពីព្រោះគាត់បាននិយាយដោយយល់ថា ពាក្យនៃការអនុញ្ញាត ឱ្យប្រើប្រាស់ជាបន្ទាន់គឺ “ទូលំទូលាយ” ។

វែបសាយ STAT. បានផ្សាយថា “ សេចក្តីថ្លែងការណ៍សន្និដ្ឋាន ដែលគ្មានភស្តុងតាង សម្រាប់បុគ្គល ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅគឺទូលំទូលាយណាស់” ។

តាមរយៈការអនុម័តវ៉ាក់សាំង Moderna គឺ ក្រុមប្រឹក្សាភិបាល កំពុងប្រាស្រ័យទាក់ទងថា អត្ថប្រយោជន៍នៃវ៉ាក់សាំងនេះ មានច្រើនជាងហានិភ័យ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top