បរទេស៖យោធាចិនបាននិយាយថា ខ្លួនបានធ្វើការតាមឃ្លាំមើលនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង ដែលបានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ ហើយបានធ្វើការថ្កោលទោសចំពោះបេសកកម្មបែបនេះថា ជាការបញ្ជូននូវក្តីសង្ឃឹមដល់អ្នកគាំទ្រឯករាជ្យភាពតៃវ៉ាន់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយទីបញ្ជាការ Eastern Theatre យោធារបស់ប្រទេសចិនបាននិយាយថា កងកម្លាំងជើងអាកាសនិងកងទ័ពជើងទឹករបស់ខ្លួន បានធ្វើការតាមដាននិងឃ្លាំមើល នូវការធ្វើដំណើរឆ្លងកាត់របស់នាវចម្បាំងអាមេរិកនោះ។
ចំណែកកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Mustin បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់តាមប្រក្រតី នៅថ្ងៃទី១៩ ខែធ្នូនេះ ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ៕ប្រែសម្រួល៖ប៉ាង កុង