ហ្វុគូស៊ីម៉ា៖រដ្ឋាភិបាលជប៉ុននឹងដកទួរប៊ីនថាមពលខ្យល់ នៅសេសសល់ចំនួន២ដែលវាបានតំឡើងចេញពីតំបន់ហ្វុគូស៊ីម៉ារបស់ប្រទេសជប៉ុនចេញដោយសម្អាងលើភាពមិនអាចប្រកែកបាននៃគម្រោងដោយការចំណាយថវិកា ៦០ ពាន់លានយ៉េនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
គម្រោងនេះត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃការកសាងឡើងវិញ នូវអាណាខេត្តឥសាន បន្ទាប់ពីមានការរញ្ជួយដីរលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ការសម្រេចចិត្តនេះបានកើតឡើងទោះបីប្រទេសជប៉ុនមានគោលដៅបង្កើនថាមពលខ្យល់នៅឈូងសមុទ្ររបស់ខ្លួនដល់ទៅ ៤៥ ជីហ្គាវ៉ាត់ក្នុងឆ្នាំ ២០៤០ ពីកម្លាំងត្រឹមតែ ២ ម៉ឺនគីឡូវ៉ាត់ នាពេលបច្ចុប្បន្នជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក្រោយនាយករដ្ឋមន្ត្រី Yoshihide Suga បានសន្យាថានឹងសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅឆ្នាំ ២០៥០ ។
កិច្ចប្រជុំមួយនៅហ្វុគូស៊ីម៉ា មន្រ្តីក្រសួងឧស្សាហកម្មបានសង្ខេបអ្នកនេសាទ និងអ្នកចូលរួមផ្សេងទៀតអំពីផែនការនេះជាមួយប្រជាជនក្នុងតំបន់និយាយថា រដ្ឋាភិបាលបានខ្ជះខ្ជាយលុយរបស់អ្នកជាប់ពន្ធហើយគួរតែធ្វើការសិក្សាឲ្យបានហ្មត់ចត់អំពីមូលហេតុ ដែលគម្រោងនេះបរាជ័យ។
ក្នុងចំណោមទួរប៊ីនចំនួន ៣ ដែលបានតំឡើងចម្ងាយ ២០ គីឡូម៉ែត្រពីទីក្រុងNaraha រដ្ឋាភិបាលបានរុះរើមួយក្នុងខែមិថុនា។ វាបានសម្រេចចិត្តដកចំនួន២ ដែលនៅសល់នៅក្នុងឆ្នាំសារពើពន្ធ ចាប់ផ្តើមពីខែមេសា។
ទួរប៊ីនទាំង ៣ ត្រូវបានសាងសង់ជាដំណាក់កាល ចាប់ពីឆ្នាំ២០១២ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្នុងតំបន់ដោយបង្កើតឧស្សាហកម្មថ្មីដោយផ្អែកលើថាមពលកកើតឡើងវិញ។ យោងតាមក្រសួងបានឲ្យដឹងថា ដើម្បីធ្វើពាណិជ្ជកម្មផលិតថាមពល ខ្យល់អត្រាប្រតិបត្តិការរបស់ទួរប៊ីនត្រូវតែមានពី ៣០ ទៅ ៣៥ ភាគរយ ឬលើសនេះ៕