បរទេស៖នៅក្នុងកិច្ចប្រជុំ ជាប្រចាំឆ្នាំមួយកាលពី ថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីរុស្សីលោកពូទីនបាន និយាយថាប្រទេសរុស្សីនិងប្រទេសចិនជាធម្មតាតែងតែទទួលបាន នូវអត្ថប្រយោជន៍រវាងគ្នា ទៅលើវិស័យជាច្រើន។
លោកពូទីនបានបន្ថែមទៀតថា អត្ថប្រយោជន៍ទ្វេភាគីដែលទទួលបាន ទៅវិញទៅមកលើច្រើនវិស័យនោះគឺនឹងអាចនាំមកឲ្យ ទំនាក់ទំនងដ៏វិជ្ជមានរវាងរុស្សីនិងចិន។

គួរឲ្យដឹងដែរថាកិច្ចប្រជុំជាប្រចាំឆ្នាំលើកនេះ ដោយសារតែបញ្ហាវិបត្តិកូវីដ១៩បានបង្ខំឲ្យរុស្សីរៀបចំកិច្ចប្រជុំនេះ តាមវិដេអូខលជំនួស
មកវិញ៕ប្រែសម្រួល៖ស៊ុនលី

