បរទេស៖ប្រធានាធិបតី នៃប្រទេសឈីលីលោក Sebastian Pinera ត្រូវបានទទួលរងនូវការបង់ប្រាក់ពិន័យដល់ទៅ៣ ៥០០ដុល្លារកាលពីថ្ងៃសុក្រកន្លងទៅ ដោយសារតែលោក
បានធ្វើការបង្ហោះរូបថតស៊ែលហ្វ៊ីមួយសន្លឹកក្បែរ ទៅនឹងមនុស្សម្នាក់ដោយមិនបានពាក់ម៉ាសឲ្យបានត្រឹមត្រូវតាមការណែនាំ របស់រដ្ឋាភិបាល។
ការប្រកាសដែលត្រូវបានធ្វើឡើងដោយ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា គោលការណ៍រឹតត្បិតនៅក្នុងប្រទេសបានចែងថាពលរដ្ឋឈីលីទាំងឡាយណា ដែលមិនបានពាក់ម៉ាសឲ្យ
បានត្រឹមត្រូវនៅគ្រប់ទីកន្លែង សាធារណៈនឹងត្រូវប្រឈមមុខទៅនឹងការពិន័យ ជាទឹកប្រាក់មួយចំនួននិងអាចឈានទៅដល់ ការជាប់ទោសទៀតផង។
មកដល់ពេលនេះលោកប្រធានាធិបតី ក៏បានប្រកាសសូមទោសរួចរាល់ហើយផងដែរដោយបានពន្យល់ថាលោកបានធ្វើការដើរលំហែលេង នៅក្បែរឆ្នេរក្បែរគេហដ្ឋានរបស់ លោកហើយក៏
ជាមួយឹងស្ត្រីម្នាក់ដែលបានចំណាំគាត់ហើយ ក៏ស្នើសុំថតរូបភ្លាមៗតែម្តងដោយ មិនបានធ្វើការពាក់ម៉ាសឲ្យបានត្រឹមតែនិងក្នុងគម្លាត ដ៏ជិតគ្នាបំផុតទៀតផង៕
ប្រែសម្រួល៖ស៊ុនលី

