ផ្កាយរណបថ្មី កំពុងធ្វើដំណើរជុំវិញផែនដី អាចបង្កើតរូបភាព ដែលមានគុណភាពបង្ហាញខ្ពស់ ស្ទើរតែគ្រប់ទីកន្លែង នៅលើភពផែនដីរបស់យើង ដោយប្រើប្រាស់រ៉ាដា ហើយវាមានថាមពលគ្រប់គ្រាន់ ដើម្បីជ្រាបចូលទៅក្នុងជញ្ជាំងអគារទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
Capella-2 ត្រូវបានរចនាឡើង ដោយ Capella Space ប្រើ Synthetic Aperture Radar (SAR) អាចមើលផែនដីបាន ដោយមិនគិតពីភាពមើលឃើញ នៃខ្យល់ការគ្របលើពពក ឬពេលវេលានៃថ្ងៃ ហើយជាបច្ចេកវិទ្យាដូចគ្នាដែល NASA បានប្រើតាំងពីទសវត្សឆ្នាំ ១៩៧០ ។
SAR បានបាញ់សញ្ញាវិទ្យុ ដែលមានអនុភាព ដើម្បីបំភ្លឺនូវចំណាប់អារម្មណ៍ ហើយប្រមូលទិន្នន័យ នៅលើអេកូនៃជីពចរនីមួយៗ សោយការលោតត្រឡប់មកវិញ ដោយបកប្រែឲ្យពួកគេ បង្កើតរូបភាពលម្អិត។
រូបភាពស្រមោលដូចខ្មោច ដែលលេចចេញមកបង្ហាញ ពីផ្នែកខាងក្នុងនៃរចនាសម្ព័ន្ធ ដោយសារតែផ្កាយរណប កំពុងតែរន្ទះបាញ់សញ្ញាផ្ទាល់របស់វា ហើយមិនត្រឹមតែប្រមូលពន្លឺប៉ុណ្ណោះទេ វាអាចជ្រាបចូលទៅក្នុងរចនាសម្ព័ន្ធ។ ផ្កាយរណបនេះមានសមត្ថភាព ក្នុងការថតរូបភាពមានទំហំ ៥០ សមX៥០ សម ជាមួយនឹងការអាប់ដេត ចុងក្រោយហៅថា របៀបបន្លិច ធ្វើឲ្យមានការបង្ហាញ រយៈពេលយូរដល់ ៦០ វិនាទី លើតំបន់ដែលចាប់អារម្មណ៍ (AOI) ជាលទ្ធផលបង្ហាញរូបភាពច្បាស់។
បច្ចុប្បន្ន Capella កំពុងសាកល្បងឧបករណ៍តែមួយ ប៉ុន្តែបានទទួលកិច្ចសន្យា ជាមួយទីភ្នាក់ងាររដ្ឋាភិបាល រួមទាំងការិយាល័យ ឈ្លបយកការណ៍ជាតិ និងកងទ័ពអាកាសអាមេរិក។ ប៉ុន្តែ Capella បានទទូចថា បច្ចេកវិទ្យានេះ មិនអាចត្រូវបានប្រើ ដើម្បីឈ្លបយកការណ៍លើមនុស្ស នៅក្នុងផ្ទះរបស់ពួកគេឡើយ ទោះបីជារលករ៉ាដា អាចជ្រាបចូលទៅក្នុងជញ្ជាំងក៏ដោយ ពួកគេនិយាយថា ពួកគេមិនអាចថតរូបអ្វីនៅខាងក្នុងបានទេ៕ ដោយ៖លី ភីលីព