បរទេស៖ នៅថ្ងៃចន្ទនេះនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានប្រកាសថារដ្ឋាភិបាល របស់លោកបានសម្រេចអនុម័ត ទៅលើកញ្ចប់ថវិកា
ថ្មីសម្រាប់ចំណាយទៅលើវិស័យយោធា ក្នុងគោលបំណងដើម្បីពង្រឹងទៅលើបច្ចេកវិទ្យាចុងក្រោយនៃយន្តហោះល្បឿនលឿនជាងសម្លេងនិង មីស៊ីលប្រឆាំង នាវាចម្បាំងផង។
ក្រសួងការពារជាតិជប៉ុន តាមរបាយការណ៍នេះត្រូវបានគេជឿជាក់ថានឹងទទួលបាន ប្រាក់ប្រមាណជា៥,៣៤ទ្រីលានយេនឬប្រមាណជា៥១,៧ ពាន់លានដុល្លារ ចាប់ពីខែមេសាខាងមុខហើយទំហំថវិកានេះ ត្រូវបានគេមើលឃើញថាមានអត្រាកើនឡើងប្រមាណ ជា១,១ភាគរយពីកញ្ចប់ប្រាក់កាលពីឆ្នាំទៅ។
គួរឲ្យដឹងដែរថាចាប់តាំងពីឡើងកាន់ តំណែងជំនួសលោក Shinzo Abe មកលោក Suga ត្រូវបានគេមើលឃើញថាបានព្យាយាមយ៉ាងខ្លាំងក្លាក្នុងការ
បំពាក់កម្លាំងយោធារបស់ខ្លួនជាមួយ នឹងយន្តហោះចម្បាំងថ្មីមីស៊ីលជាច្រើនព្រមទាំងនាវាផ្ទុកយន្តហោះ ចម្បាំងផងដែលនឹងអាចកាន់តែមានប្រសិទ្ធភាពក្នុងការប្រឈមមុខទៅនឹងប្រទេសចិន៕ ប្រែសម្រួល៖ស៊ុនលី

