ព័ត៌មានអន្តរជាតិ

កសិករឥណ្ឌាប្តេជ្ញាបន្ត ធ្វើការតវ៉ា បើទោះជាមាន អាកាសធាតុត្រជាក់ និងមានអ្នកស្លាប់

បរទេស៖កសិករឥណ្ឌារាប់សិបពាន់នាក់ ដែលកំពុងតែធ្វើការតវ៉ាជុំវិញរឿងច្បាប់កសិកម្ម ដែលពួកគេនិយាយថា គម្រាមកំហែងដល់ការរស់នៅរបស់ពួកគេនោះ នាពេលថ្មីៗនេះ បានធ្វើការប្តេជ្ញាថានឹងបន្តធ្វើការតវ៉ាតទៅទៀត បើទោះជាមានអាកាសធាតុត្រជាក់ខ្លាំង បានបណ្ដាលឲ្យមានអ្នកខ្លះក្នុងចំណោមពួកគេបានស្លាប់បាត់បង់ជីវិតក៏ដោយ។

កសិករមកពីរដ្ឋ Punjab រដ្ឋ Haryana និងរដ្ឋ Uttar Pradesh នៅភាគខាងជើងប្រទេស និងរដ្ឋ Rajasthan នៅតំបន់វាលខ្សាច់ បានធ្វើការបោះជំរុំនៅតាមដកផ្លូវហៃវ៉េជាតិសំខាន់ៗ អស់រយៈពេលជាច្រើនសប្ដាហ៍ ទាមទារឲ្យលុបចោលច្បាប់ ស្របពេលអាកាសធាតុចុះត្រជាក់ដល់កម្រិត២ទៅ៣អង្សាសេ។

លោកតា Balbir Singh មានវ័យ៨០ឆ្នាំ មកពីស្រុក Patiala ក្នុងរដ្ឋ Punjab បានមានប្រសាសន៍ប្រាប់ថា “វាលំបាកណាស់ដើម្បីបោះជំរុំស្នាក់នៅក្នុងអាកាសធាតុបែបនេះ ប៉ុន្តែយើងមិនខ្លាចនោះទេ គឺយើងនឹងត្រឡប់ថយឡើយ រហូតដល់ការទាមទាររបស់យើងបានសម្រេច។ ប្រសិនបើយើងត្រូវស្លាប់នៅទីនេះ យើងសុខចិត្តស្លាប់”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top