បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត USA Today នៅថ្ងៃនេះ បានសរសេរថាក្រុមប៉ូលីសក្រុមអ្នក ពន្លត់អគ្គិសភ័យនិងក្រុមគ្រូបង្រៀនព្រមទាំង អ្នកលក់ទំនិញផងត្រូវបាន គេជឿជាក់ថាបានក្លាយទៅជាគោលដៅ បន្ទាប់សម្រាប់ការចាក់វ៉ាក់សាំង នៅអាមេរិក។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុកកិច្ចការងារត្រួតពិនិត្យ ចំណីអាហារនិងឧិសថបានបញ្ជាក់ទៀតថា កាលពីថ្ងៃអាទិត្យក្រោយការបោះឆ្នោត សម្រេចលទ្ធផល១៣ទល់នឹង១ ក្នុងការចាក់វ៉ាក់សាំងដំណាក់កាលទី២ព្រមជាមួយនឹងមនុស្ស ចាស់វ័យ៧៥ឆ្នាំឡើងនិងដំណាក់កាលទី៣ ជាមួយនឹងក្រុមនុស្សដែលមាន អាយុ៦៥ឆ្នាំដល់ទៅ៧៤ឆ្នាំព្រមទាំងមនុស្សដែលមាន អាយុពី១៦ឆ្នាំ ទៅ៦៤ឆ្នាំដែលធ្វើការនៅក្នុងកិច្ចការងារ ចំាបាច់។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ វ៉ាក់សាំងចំនួន២ ហើយដែលត្រូវបានរដ្ឋាភិបាលអាមេរិទទួលស្គាល់និងអនុញ្ញាតិឲ្យប្រើប្រាស់ នៅក្នុងការចែកចាយជាបន្ទាន់នៅក្នុងប្រទេស ក្នុងនោះមានដូចជា Pfizer និង Moderna ។ Moderna ដែលទើបត្រូវបានប្រកាសទទួលស្គាល់ កាលពីថ្ងៃសុក្រសប្តាហ៍មុននោះនឹងត្រូវមានវត្តមាន នៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសចាប់ពីថ្ងៃចន្ទនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី