សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ដែនដីគោកដ៏សំខាន់របស់ប្រទេសចិន បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៣នាក់ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ដែលជាករណីដូចគ្នាដែរនឹងតួលេខថ្ងៃមុន ។ អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះ ។
គណៈកម្មាធិការសុខភាពជាតិ បានឲ្យដឹងថា ការចុះផ្សាយប្រចាំថ្ងៃថា មានករណីថ្មីចំនួន២១នាក់ ដែលជាអ្នកនាំចូលពីខាងក្រៅ ។ ០២នាក់ ជាអ្នកឆ្លងជំងឺក្នុងតំបន់ នៅខេត្ត Liaoning និងខេត្ត Heilongjiang ភាគឦសានប្រទេស ។
លើសពីនេះ ករណី១៥នាក់មិនមានបង្ហាញពីរោគសញ្ញាឡើយ ដែលត្រូវបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី២០ ខែធ្នូ ដែលជាតួលេខធ្លាក់ចុះចាប់ពី១០ថ្ងៃមុន ហើយប្រទេសចិន មិនបានបូករួមទាំងអ្នកគ្មានរោគសញ្ញាជំងឺនៅក្នុងតួលេខនៃអ្នកឆ្លងជំងឺសរុបឡើយ ។
ដែនដីគោករបស់ប្រទេសចិន នាពេលបច្ចុប្បន្ននេះត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន៨៦.៨៥២នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៤.៦៣៤នាក់ ៕

