ព័ត៌មានអន្តរជាតិ

ប្រេស៊ីល នឹងធ្លាក់ចុះអត្រា GDP ដល់ទៅ ៤,៤ភាគរយ សម្រាប់ឆ្នាំ២០២០នេះ

បរទេស៖ យោងតាមការប្រកាស របស់ធនាគារកណ្តាល របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ បានឲ្យដឹងថា អត្រាព្យាករណ៍ពីសេដ្ឋកិច្ច របស់ប្រទេស ដោយក្រុមអ្នកវិភាគសេដ្ឋកិច្ច ក្នុងស្រុកបានមើលឃើញថា GDP នឹងធ្លាក់ចុះ ប្រមាណជា៤,៤ភាគរយ សម្រាប់ឆ្នាំ២០២០នេះ។

ជាតួលេខដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកវិភាគសេដ្ឋកិច្ច និងអ្នកជំនាញហិរញ្ញវត្ថុល្បីៗទាំង១០០ នៅទូទាំងប្រទេស បានបញ្ចាក់ទៀតថា ចំណែកឯ GDP ឬផលិតផលក្នុងស្រុកសរុប នៅក្នុងឆ្នាំ២០២១ នឹងមានការធ្លាក់ចុះបន្តិច ជាងការរំពឹងទុកពោល គឺពី៣,៥ភាគរយ មកត្រឹមតែ៣,៤៦ភាគរយ។

ក្នុងនោះផងដែរ គេអាចមើលឃើញទៀតថា ទំហំពាណិជ្ជកម្មនៅទូទាំងប្រទេស មានការធ្លាក់ចុះ ធៀបទៅការរំពឹងទុក ដែលមានប្រមាណជា៥៧,៦៣ពាន់លានដុល្លារ មកត្រឹមតែ៥៦,១៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០ និងការរំពឹងទុក ៥៦,៥០ពាន់លានដុល្លារ
មកត្រឹមតែ៥៥,១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top