វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលត្រៀមចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា បាននិងកំពុងផ្ញើសារ ដែលមានការធានាអះអាង ដល់សម្ព័ន្ធមិត្តអាមេរិកថា រដ្ឋបាលបន្ទាប់របស់លោក នឹងផ្តល់តម្លៃដល់ពួកគេ និងពហុភាគីនិយម នៅក្នុងការផ្លាស់ប្តូរយ៉ាងច្បាស់ ពីគោលនយោបាយការបរទេស របស់អាមេរិក លោក ដូណាល់ ត្រាំ។
ប៉ុន្តែភាពមិនប្រាកដប្រជានឹងកើតមាន នៅចំពោះមុខសហរដ្ឋអាមេរិក ដើម្បីទទួលបានឋានៈ ជាអ្នកដើរតួដ៏គួរឱ្យទុកចិត្ត និងសំខាន់នៅក្នុងទ្វីបអាស៊ី ដែលប្រទេសចិន មានការរីកចម្រើនកាន់តែរឹងមាំ និងសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ បានស៊ីជម្រៅបើប្រៀបធៀប ទៅនឹងពេលវេលា ដែលលោក បៃដិន ចាកចេញពីសេតវិមានកាលពី ៤ ឆ្នាំមុន។
អតីតអនុប្រធានាធិបតីក្រោមរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា រូបនេះ កំពុងតែកសាងគោលនយោបាយការបរទេស និងក្រុមសន្តិសុខជាតិ ដែលចូលរួម ដោយអ្នកបង្កើតគោលនយោបាយ ដែលមានបទពិសោធ ដែលមិនត្រឹមតែដឹងអំពីសារៈសំខាន់ នៃសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនៅក្នុង“ គំរូ” អាស៊ី – ប៉ាស៊ីហ្វិក ផងដែរ។ យុទ្ធសាស្ត្រ ធ្វើឱ្យមានតុល្យភាពឡើងវិញ បន្តដោយលោក អូបាម៉ា។
លោកបានឲ្យដឹងកាលពីខែមុនថា “វាជាក្រុមមួយដែលឆ្លុះបញ្ចាំងពីការពិត ដែលថាអាមេរិកវិលត្រឡប់មកវិញ។ ត្រៀមខ្លួនដឹកនាំពិភពលោក មិនដកថយពីវានោះទេ ដោយត្រៀមខ្លួន ប្រឈមមុខនឹងសត្រូវរបស់យើង ហើយមិនបដិសេធសម្ព័ន្ធមិត្ត របស់យើងឡើយ”៕ ដោយ៖ ឈូក បូរ៉ា



