វ៉ាស៊ីនតោន៖ ប្រធានាធិបតី ជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន បានរំលឹកឡើងវិញ ពីសារសំខាន់របស់មនុស្ស ដែលចាត់វិធានការចាំបាច់ ដើម្បីជួយទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-១៩នេះ កាលពីថ្ងៃអង្គារដោយថា“ ពេលវេលាដ៏ខ្មៅងងឹតបំផុត” មិនទាន់មកដល់នៅឡើយទេ។
លោកក៏បានលើកឡើងពីភាពចាំបាច់ សម្រាប់ប្រជាជន ក្នុងការចាក់វ៉ាក់សាំងឱ្យបានឆាប់បំផុត ប៉ុន្តែលោកបានទទូចថា ពួកគេត្រូវតែបន្តពាក់របាំងមុខ និងរក្សាគម្លាតពីសង្គម។
លោក បៃដិន បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅស្រុកកំណើតរបស់លោក ក្នុងទីក្រុង Wilmington រដ្ឋ Delaware ថា“ រឿងមួយ ដែលខ្ញុំសន្យានឹងអ្នក អំពីភាពជាអ្នកដឹកនាំរបស់ខ្ញុំ ក្នុងអំឡុងពេលមានវិបត្តិនេះ ខ្ញុំនឹងប្រាប់អ្នកត្រង់ ៗ”។
លោកបានបន្ថែមថា“ នេះគឺជាការពិតដ៏សាមញ្ញបំផុត។ ថ្ងៃដ៏ខ្មៅបំផុតរបស់យើង ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ គឺនៅពីមុខយើង មិនមែននៅពីក្រោយយើងនោះទេ ដោយកត់សម្គាល់ឃើញថា ជនជាតិអាមេរិកជាង ៣២០.០០០ នាក់បានស្លាប់ដោយសារវីរុសឆ្លងនេះ៕ ដោយ៖ ឈូក បូរ៉ា

