វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះប្រទេសកូរ៉េខាងត្បូង និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារដែនអាកាសរបស់ខ្លួន នៅថ្ងៃពុធមួយថ្ងៃបន្ទាប់ពីយន្តហោះចិន និងរុស្ស៊ី ជិត ២០គ្រឿងចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ប្រទេស (KADIZ) ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងដោយដកស្រង់ប្រភពពីក្រសួងការបរទេសផងដែរថា ការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក ចំពោះការការពារសម្ព័ន្ធមិត្តរបស់ខ្លួន គឺ “ជាការការពារជាតិដ៏រឹងមាំ” ។
អ្នកនាំពាក្យក្រសួងបានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានយ៉ុនហាប់ថា“ សហរដ្ឋអាមេរិក គាំទ្រយ៉ាងខ្លាំងដល់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង របស់យើង និងកង្វល់របស់ខ្លួន ទាក់ទងនឹងប្រតិបត្តិការអាកាស ដែលបង្កហេតុនាពេលថ្មីៗនេះ” ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “សហរដ្ឋអាមេរិកកំពុង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ អំពីឧប្បត្តិហេតុនេះ។ យើងនឹងបន្តតាមដាន ស្ថានការណ៍ និងបញ្ឈប់ការប៉ុនប៉ងដើម្បីធ្វើឱ្យតំបន់មានអស្ថិរភាព”៕ដោយ ឈូក បូរ៉ា

