ព័ត៌មានអន្តរជាតិ

សភាអាមេរិក បន្ថែមកញ្ចប់ថវិកា ទីភ្នាក់ងារការពារ មីស៊ីល១,៣ពាន់លានដុល្លារ

បរទេស ៖ រដ្ឋសភាសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបន្ថែមប្រាក់ចំនួន ១,៣ពាន់លានដុល្លារ ចូលក្នុងកញ្ចប់ថវិកា ប្រចាំឆ្នាំ២០២១របស់ទីភ្នាក់ងារ សារការពារមីស៊ីល លើសពីអ្វីដែលទីភ្នាក់ងារបានធ្វើការស្នើសុំ នៅក្នុងខែកុម្ភៈ ។

នៅក្នុងសេចក្តីសម្រេចនោះ សមាជិករដ្ឋសភា បានធ្វើការពិពណ៌នា អំពីការផ្តាច់ទំនាក់ទំនងគ្នា ដ៏គួរឲ្យព្រួយបារម្ភ រវាងកញ្ចប់ថវិកា របស់ទីភ្នាក់ងារ ការពារមីស៊ីល និងយុទ្ធសាស្ត្រសន្តិសុខជាតិ ឆ្នាំ២០១៧ យុទ្ធសាស្ត្រការពារជាតិឆ្នាំ២០១៨ និងការពិនិត្យឡើងវិញ នូវកិច្ចការពារមីស៊ីលឆ្នាំ២០១៩ ។

សេចក្តីសម្រេចនេះបាននិយាយថា “ជាពិសេស កម្មវិធីទិញដែលគេចាត់ទុកថាជាអាទិភាពខ្ពស់ នៅក្នុងកិច្ចការរបស់ទីភ្នាក់ងារការពារមីស៊ីល នាពេលមួយឆ្នាំកន្លងទៅថ្មីៗនេះ ដូចជាការអភិវឌ្ឍឧបករណ៍ ចាប់សញ្ញាក្នុងលំហសម្រាប់ តាមដានអាវុធលឿនជាងសម្លេង និងការទិញប្រព័ន្ធរ៉ាដា មួយស្រាប់ការពាររដ្ឋ ហាវ៉ៃជាដើមនោះ ថ្មីៗនេះត្រូវបានដកចេញពីកញ្ចប់ថវិកាទីភ្នាក់ងារការពារមីស៊ីល ឬក៏បានរកការកាត់បន្ថយថវិកាជាច្រើន” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top