ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា កូនឆ្កែចចកពណ៌ប្រផេះមួយក្បាល ដែលរក្សារូបរាងយ៉ាងល្អ ឥតខ្ចោះរួមទំាងក្បាល កន្ទុយ ក្រញាំ រោម និងធ្មេញនៅជាប់គ្នា ដូចសត្វមានជីវិត ត្រូវបានរកឃើញនោះ នៅYukon ភាគខាងជើងប្រទេសកាណាដា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
កូនសត្វចចកញី ដែលមានអាយុ៧សប្តាហ៍ មានឈ្មោះថា Zhùr ត្រូវបានគេកប់ក្នុងដីរឹង ជានិច្ចអស់រយៈពេល៥៧,០០០ ឆ្នាំ ។ ក្រុមអ្នកស្រាវជ្រាវគិតថា កូនឆ្កែចចកនេះ មានទម្ងន់ ១,៤ ផោនដែលមានស្នាមត្រី ត្រីសាម៉ុង នៅក្នុងពោះរបស់វា បានស្លាប់យ៉ាងឆាប់រហ័ស បន្ទាប់ពីរូងរបស់កូន សត្វចចកដួលរលំ នៅពេលមេរបស់នាង ចេញប្រមាញ់ចំណីអាហារ ។
សត្វចចក Zhùr ត្រូវបានរកឃើញ ដោយអ្នកជីករ៉ែមាសម្នាក់ ដែលកំពុងបំផ្ទុះទឹក នៅជញ្ជាំងភក់ ទឹកកក កាលពីឆ្នាំ ២០១៦ តែពេលនេះ ត្រូវបានពិពណ៌នា នៅក្នុងក្រដាសមួយដោយផ្សាយ នៅក្នុងជីវវិទ្យាបច្ចុប្បន្ន ហើយវាមានវាស់ ១៦,៥ អ៊ីញចាប់ពីចុងច្រមុះ រហូតដល់ចុងកន្ទុយ ។
Zhùr នឹងត្រូវដាក់បង្ហាញ នៅឯមជ្ឈមណ្ឌលYukon Beringia Interpretive ដែលជារដ្ឋធានី នៃទឹកដីYukonភាគខាងជើង ប្រទេសកាណាដា។ អ្នកសិក្សា Julie Meachen ជាសាស្ត្រាចារ្យរងផ្នែកកាយវិភាគ សាស្ត្រនៃសាកលវិទ្យាល័យ Des Moines នៃរដ្ឋ Iowa សហរដ្ឋអាមេរិកបាននិយាយថា សត្វញីគឺជាសត្វចចកម៉ាំមី ពេញរូបរាងបំផុត ដែលត្រូវបានគេរកឃើញ ៕ដោយ៖លី ភីលីព


