ចិន៖ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ប្រទេសទាំងពីរ កាលពីថ្ងៃទី ៨ ខែធ្នូថា ភ្នំ Qomolangma ដែលត្រូវបានគេស្គាល់ នៅភាគខាងលិចថា ជា ភ្នំEverest ដែលលាតសន្ធឹងព្រំដែន រវាងប្រទេសចិន និងនេប៉ាល់ពេលនេះ មានកម្ពស់ចំនួន ៨.៨៤៨,៨៦ ម៉ែត្រនៅក្នុងសៀវភៅកំណត់ត្រា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
យោងតាមសេចក្តីប្រកាស ដែលបានសាទរថា នេះជាឆ្នាំដ៏មានសារសំខាន់មួយដ៏អស្ចារ្យ ព្រោះឆ្នាំនេះគឺជាខួបលើកទី ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ ក្នុងលិខិតមួយ ទៅកាន់សមភាគីនេប៉ាល់ របស់លោក គឺលោក Bidya Devi Bhandari ថាវាបានបង្ហាញ ពីទំនាក់ទំនងយ៉ាងសំខាន់ រវាងអតីតកាល និងអនាគតដែលឆ្លុះបញ្ចាំង យ៉ាងពេញលេញនូវកម្រិតខ្ពស់ នៃទំនាក់ទំនង ដែលកំពុងវិវត្តរវាងចិន និងនេប៉ាល់។
លោកស៊ីបានបន្តថា ក្រុមមកពីប្រទេសទាំង២ បានយកឈ្នះលើការលំបាកជាបន្តបន្ទាប់ អនុវត្តការងារសំខាន់ៗហើយទីបំផុត បានធ្វើការប្តេជ្ញាចិត្តថ្មី លើកម្ពស់ភ្នំ។ រដូវឡើងភ្នំ Qomolangma ចាប់ផ្តើមពីចុងខែមេសា ដល់ចុងខែឧសភា ដោយសារលក្ខខណ្ឌនៅពេលនោះ ជាឆ្នាំអំណោយផល។ ទោះយ៉ាងណា ការឈានដល់ចំណុចកំពូល គឺពិបាកដោយសារមានខ្យល់បក់ខ្លាំង និងព្យុះទឹកកក ដែលអាចកើតឡើងគ្រប់ពេល។
លោក Li Guopeng ប្រធានក្រុមស្រាវជ្រាវភូមិសាស្ត្រដំបូង នៃក្រសួងធនធានធម្មជាតិ បានមានប្រសាសន៍ថា យើងបានជ្រើសរើស សមាជិកស្នូលជាង ៧០ នាក់ដែលជាអ្នកឡើងភ្នំ មានកម្លាំងកាយ និងមានបទពិសោធន៍។
ក្រុមចិនគ្រោងនឹងបញ្ចប់ការងារ ត្រៀមនៅចុងខែមេសា ប៉ុន្តែមិនមានការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទេ រហូតដល់ថ្ងៃទី ២៨ ខែមេសា៕ ដោយ៖លី ភីលីព


