សេអ៊ូល៖ កាសែតសំខាន់របស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានសង្កត់ធ្ងន់ពីសារសំខាន់ នៃការពង្រឹងកិច្ចការពារជាតិ ក្នុងថ្ងៃគម្រប់ខួប ២៩ ឆ្នាំនៃការឡើងកាន់អំណាច របស់អតីតមេដឹកនាំចុងក្រោយលោក គីម ជុងអ៊ីល ជាមេបញ្ជាការកំពូលនៃកងទ័ព។
លោកគីម ជុងអ៊ីល ដែលជាឪពុករបស់មេដឹកនាំលោក គីម ជុងអ៊ុន បច្ចុប្បន្នត្រូវបានតែងតាំង ជាមេបញ្ជាការកំពូល នៃកងទ័ពប្រជាជនកូរ៉េខាងជើង នៅឆ្នាំ១៩៩១ គឺ ៣ឆ្នាំមុនពេលលោកឡើងកាន់អំណាច។
កាសែតផ្លូវការ Rodong Sinmun ដែលជាកាសែតផ្លូវការ របស់គណបក្សកាន់អំណាចកូរ៉រខាងជើង បានលើកឡើងពីគោលនយោបាយដំបូងរបស់មេដឹកនាំយោធា ដែលត្រូវបានគេស្គាល់ថា ជានយោបាយ« songun »ដោយថា យោធារបស់ខ្លួនបានក្លាយជាកម្លាំង ដែលមិនគួរឱ្យជឿមិនត្រឹមតែផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រ និងបច្ចេកទេសទៀតផង។
ក្នុងបទវិចារណកថា មួយកាសែតបានចុះផ្សសយថា“ សមមិត្តគីម ជុងអ៊ីល ទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការកសាងកម្លាំងបដិវត្តរបស់យើង ពង្រឹងការការពារជាតិរបស់យើង និងអភិវឌ្ឍកងទ័ពប្រជាជនឱ្យក្លាយជាកម្លាំង ដ៏ធំមួយ”៕
ដោយ ឈូក បូរ៉ា