វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានធ្វើវិសោធកម្មច្បាប់ការពារជាតិប្រចាំឆ្នាំ ដោយលើកយកការរឹតត្បិតរបស់ខ្លួន លើការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកប្រធានាធិបតីបាន ច្រានចោលច្បាប់ថវិកាការពារជាតិប្រចាំឆ្នាំ ពីបទខកខានមិនបានទទួលយកគោលនយោបាយ“ អាមេរិកដំបូង” របស់លោក។
លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសារទៅកាន់ សភាតំណាង ដែលត្រូវបានចេញដោយសេតវិមានថា “ខ្ញុំនឹងប្រគល់វិលត្រឡប់ទៅវិញ ដោយគ្មានការយល់ព្រមពីខ្ញុំ”។
លោក បានបញ្ជាក់ថា “ច្បាប់នេះមិនរាប់បញ្ចូលវិធានការ សន្តិសុខជាតិសំខាន់ៗរួមទាំងបទប្បញ្ញត្តិ ដែលមិនគោរពអតីតយុទ្ធជន និងប្រវត្តិយោធារបស់យើង និងផ្ទុយពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់ខ្ញុំ ក្នុងការដាក់អាមេរិចជាមុន ក្នុងសកម្មភាពសន្តិសុខជាតិនិងសកម្មភាពនយោបាយបរទេស រួមទាំងប្រទេសចិន និងរុស្ស៊ី”៕ដោយ ឈូក បូរ៉ា