បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រធានាធីបតីរុស្សីលោក Vladimir Putin នៅសប្តាហ៍នេះបាន
លើកឡើងថា ស្ថានភាពរបស់ប្រទេសរុស្សី នឹងមិនមានភាពលំបាកខ្លាំងជាងនេះឡើយ នៅក្នុងពេលដែលអាណត្តិ ប្រធានាធិបតីអាមេរិក Joe Biden
នាពេលខាងមុខ ។
លោក Putin ថ្លែងនៅក្នុងកិច្ចប្រជុំមួយ នៃក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃពុធ បានបញ្ជាក់ទៀតថា ទាក់ទងទៅនឹងសេចក្តីថ្លែងការណ៍ ដែលថា ថ្នាក់ដឹកនាំនៅសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរហើយវា នឹងកាន់តែពិបាក សម្រាប់យើងនោះ ។ ខ្ញុំមិនគិតថារឿងនេះនឹងមិនអាចកើត ឡើងនោះទេហើយ អ្វីៗនឹងនៅជាធម្មតាដដែល។
លោកបន្តទៀតដែរថា ពួកយើងមិនត្រូវផ្តោតសំខាន់ទៅលើបញ្ហានេះឡើយ ប៉ុន្តែគួរតែស្វែងយល់ថាភាពលំបាក នានាព្រមទាំងការគម្រាមកំហែងផង នឹងអាចកើនឡើងតាមប្រភព
ផ្សេងនោះទេដូចនេះយើង ត្រូវតែចូលរួមគ្នាក្នុងការរៀបចំកិច្ចការងារ យោងទៅតាមទំហំបញ្ហាទាំងសេដ្ឋកិច្ច និងវិស័យការពារជាតិ នៃប្រទេសទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី