បរទេស ៖ ទំនាក់ទំនងជាប្តីប្រពន្ធ ដែលមានរយៈពេលជាច្រើន ទសវត្សមកហើយរវាងគូស្នេហ៍ ជាអ្នកនយោបាយ 2 រូប ជនជាតិឥណ្ឌា ស្ថិតនៅក្នុងរដ្ឋ Bengal បានកំពុងធ្វើឲ្យ
រង្គោះរង្គើរសារព័ត៌មាន ក្នុងស្រុកជាពិសេសនៅពេលដែលស្ត្រី ជាភរិយាបានសម្រេចចិត្ត ផ្លាស់ប្តូរបក្សនយោបាយ ទៅជាមួយនឹងបក្សផ្សេងមួយទៀត ទៅវិញហើយដែលវាបានធ្វើឲ្យ
ប្តីរបស់គាត់បានធ្វើការព្រមាន ជាសាធារណៈថានឹងលែងលះគ្នា ។
កាលពីថ្ងៃអង្គារ លោក Saumitra Khan សមាជិកសភា នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendar Modi នៃបក្ស Bharatya Janata (BJP)
បានផ្ញើលិខិតសុំលែងលះ មួយច្បាប់ទៅកាន់បភរិយា របស់លោកដែលមានឈ្មោះថា Sujata Mondal Khan ពោលគឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាងបានយល់ព្រម ចូលរួមជាមួយនឹង
បក្ស Tranamool Congress (TMS) ដែលជាគូប្រជែងរបស់ BJP។
គួរឲ្យដឹងដែរថា រដ្ឋ Bengal ក្នុងពេលប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងចាប់ផ្តើមធ្វើការបោះឆ្នោតដ៏សំខាន់មួយ ដើម្បីប្រជែងគ្នារវាងបក្ស BJP និងបក្ស TMC ប៉ុន្តែកាលពីថ្ងៃចន្ទកន្លងមក
នាង Mondal Khan បានប្រកាសអំពីការសម្រេចចិត្តរបស់នាងក្នុងការចាកចេញពីបក្ស BJP របស់ស្វាមីនាង ទៅចូលរួមជាមួយនឹងបក្ស TMC វិញព្រមជាមួយ នឹងហេតុផលមួយចំនួន
ផង ៕
ប្រែសម្រួល៖ស៊ុនលី