បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សកម្មសេដ្ឋកិច្ច នៅក្នុងប្រទេសចិន ត្រូវបានគេជឿជាក់ថា នឹងអាចត្រឡប់មកដំណើរជាធម្មតាវិញ លឿនជាងអ្វីដែលធ្លាប់ព្យាករណ៍ទុក កាលពីលើកមុន ។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយធនាគារពិភពលោក World Bank បានបញ្ជាក់ទៀតថា កំណើនឡើងនៃសេដ្ឋកិច្ច ដែលត្រូវបានគេមើលឃើញថា មានភាពវិជ្ជមានបែបនេះដោយសារកត្តាមួយចំនួន ដូចជាការគ្រប់គ្រង ដោយមានប្រសិទ្ធភាព ជាលក្ខណៈយុទ្ធសាស្ត្រ និងគោលនយោបាយជំនួយដ៏ខ្លាំងក្លា ចំពោះអាជីវកម្មនិងការនាំចេញ ករបស់ប្រទេស ។
គួរឲ្យដឹងដែរថា តួលេខរបស់ធនាការពិភពលោក បានបង្ហាញទៀតថាផលិតផល ក្នុងស្រុកសរុបនឹងមានការកើនឡើង ២ភាគរយនៅឆ្នាំ
នេះហើយនិងបន្តកំណើនឡើង ទៅដល់៧,៩ភាគរយសម្រាប់ឆ្នាំ២០២១៕
ប្រែសម្រួល៖ស៊ុនលី