បរទេស ៖ រដ្ឋសភារបស់ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការអនុម័តសេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាត ឲ្យទីក្រុងមូស្គូ ធ្វើការបិទទម្រង់បណ្ដាញ សង្គមសហរដ្ឋអាមេរិក ដែលរើសអើងប្រឆាំង នឹងបណ្ដាញព័ត៌មានរបស់រុស្ស៊ី ។
សេចក្តីព្រាងច្បាប់រុស្ស៊ីថ្មីនេះ ផ្តោតគោលដៅលើបណ្ដាញសង្គមនានា ដូចជាហ្វែសប៊ុក ធ្វីតធ័រ និងយូធូបជាដើម ដែលមានភាពលេចធ្លោរខ្លាំងឡើង ក្នុងការរារាំងបិទមាតិកា ពីបណ្ដាញព័ត៌មានរុស្ស៊ី ដែលផ្សព្វផ្សាយពីព័ត៌មានមិនពិត ។
សេចក្តីព្រាងច្បាប់នោះនិយាយថា បណ្ដាញសង្គមដែលបំពានច្បាប់ថ្មីនេះ នឹងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅគេហទំព័រ ដែលពាក់ព័ន្ធក្នុងការបំពានលើសិទ្ធិសេរីភាពមូលដ្ឋាននៃសិទ្ធិមនុស្ស និងសិទ្ធសេរីភាពរបស់ប្រជាជនរុស្ស៊ី៕
ប្រែសម្រួល៖ប៉ាង កុង