ម៉ានីល៖ គ្រោះថ្នាក់រញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ បានវាយប្រហារប្រទេសហ្វីលីពីន នៅថ្ងៃសុក្រទី ២៥ ខែធ្នូនេះ ដោយប្រជាជននៅរដ្ឋធានីម៉ានីល បានរាយការណ៍ថា អគាររញ្ជួយ និងថ្ងៃបុណ្យណូអែល មានមហាជនជាច្រើន បានរអាក់រអួល ប៉ុន្តែមិនមានរបាយការណ៍ នៃការខូចខាតនោះទេ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី បានឲ្យដឹងថា ការរញ្ជួយដីនេះ បានវាយប្រហារនៅខេត្ត Batangas នៅលើកោះ Luzon ក្នុងជម្រៅ ១១៤ គីឡូម៉ែត្រ នៅម៉ោង ៧ និង៤៣ នាទីព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃសុក្រនេះ។
ទីភ្នាក់ងារដំបូងឡើយ បានឲ្យដឹងថា កម្លាំងរញ្ជួយមានជម្រៅ ៦,២ និង ១០៨ គីឡូម៉ែត្រ។ មេបញ្ជាការប៉ូលីសលោក Carlo Caceres បានប្រាប់ AFP ថា នៅក្នុងទីក្រុងឆ្នេរសមុទ្រ Calatagan ដែលមានចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ខាងត្បូងទីក្រុងម៉ានីល និងនៅក្បែរចំណុចកណ្តាល នៃការរញ្ជួយដី ប្រជាជនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅតែរក្សាភាពស្ងប់ស្ងាត់នៅពេល ដែលការរញ្ជួយដីបានវាយប្រហារ។
លោក Caceres បានបន្ដថា “មានការផ្អាកនៅក្នុងព្រះវិហារ ប៉ុន្តែប្រជាជន មិនមានការភ័យស្លន់ស្លោឡើយ ដោយតំបន់នេះងាយនឹងរងគ្រោះ ដោយការរញ្ជួយដីណាស់៕ ដោយ៖ ឈូក បូរ៉ា