បរទេស៖ក្រសួងការបរទេសចិនបាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងធ្វើកិច្ចពិភាក្សា ស្តីពីកតិកាសញ្ញាវិនិយោគមួយ ជាមួយសហភាពអឺរ៉ុប តាមល្បឿនរបស់ខ្លួនផ្ទាល់ បង្កឲ្យមន្ទិលសង្ស័យថា តើកិច្ចព្រមព្រៀងអាចនឹងសម្រេចបាននូវចុងឆ្នាំដែរឬទេ។
កិច្ចចរចាគ្នាសម្រាប់កិច្ចព្រមព្រៀងលើការវិនិយោគរវាងសហភាពអឺរ៉ុបនិងប្រទេសចិន ដែលនឹងផ្តល់ឲ្យដល់ក្រុមហ៊ុនអឺរ៉ុន នូវផ្លូវការកាន់តែធំក្នុងការចូលមកក្នុងទីផ្សាររបស់ប្រទេសចិននោះ តាមសេចក្តីរាយការណ៍ បាននិងកំពុងតែប្រព្រឹត្តទៅអស់រយៈពេល៦ឆ្នាំហើយ។
មន្ត្រីសហភាពអឺរ៉ុបមួយរូបបាននិយាយកាលពីសប្ដាហ៍មុនថា កិច្ចព្រមព្រៀងមួយជិតបានសម្រេចហើយ បន្ទាប់ពីការជំរុញពីប្រទេសអាល្លឺម៉ង់ ដែលគ្រងតំណែងប្រធានសហភាពអឺរ៉ុប រហូតដល់ចុងឆ្នាំនេះ និងជាប្រទេសនាំចេញមកកាន់ប្រទេសចិនដ៏ធំបំផុតរបស់អឺរ៉ុប៕ប្រែសម្រួល៖ប៉ាង កុង