វ៉ាស៊ីនតោន៖ សមាជិកសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរារាំងការប៉ុនប៉ង ផ្លាស់ប្តូរកញ្ចប់ជំនួយ និងការចំណាយរបស់រដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន ២,៣ ពាន់ពាន់លានដុល្លារ ដោយបដិសេធនូវការទាមទារ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ចំពោះការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងបន្សល់ទុកផលប្រយោជន៍ សម្រាប់ជនជាតិអាមេរិករាប់លាននាក់ ដែលកំពុងប្រឈមនឹងហានិភ័យ។
ក្រុមអ្នកប្រជាធិបតេយ្យ នៅក្នុងសភាតំណាងរាស្ត្រ បានព្យាយាម បង្កើនការបង់ប្រាក់ដោយផ្ទាល់ ដល់ជនជាតិអាមេរិក ដែលរាប់បញ្ចូលក្នុងច្បាប់ពី ៦០០ ដុល្លារទៅ ២០០០ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ៗ ដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមផ្តល់ជំនួយសង្គ្រោះសេដ្ឋកិច្ច ដែលមានជំងឺឆ្លង តាមរយៈការអនុវត្តន៍ តាមសំណើមួយរបស់លោក ត្រាំ ។
សាធារណរដ្ឋនិយម បានព្យាយាមផ្លាស់ប្តូរ បរិមាណជំនួយបរទេស ដែលបានរួមបញ្ចូលនៅក្នុងកញ្ចប់ ដោយស្វែងរកដំណោះស្រាយមួយផ្សេងទៀត នៃបណ្តឹងរបស់លោក ត្រាំ ប៉ុន្ដែក្រុមអ្នកប្រជាធិបតេយ្យ បានរារាំងសំណើនោះ។
ភាពតានតឹងនេះ នឹងបង្កើនការរំពឹងទុក នៃការបិទរដ្ឋាភិបាលមួយផ្នែក នៅពេល ដែលក្រុមមន្រ្តីព្យាយាមចែកចាយវ៉ាក់សាំង នៅក្នុងប្រទេសមួយនេះ ដែលមានប្រជាជនជិត ៣២០,០០០ នាក់ទទួលមរណភាពពីជំងឺកូវីដ-១៩ ។
ដំណើរវិវត្ត ដោយការបាត់បង់តំណែងរបស់លោក ចំពោះអ្នកប្រជាធិបតេយ្យលោក ចូ បៃដិន លោក ដូណាល់ ត្រាំ នៅក្នុងការភ្ញាក់ផ្អើលមួយ កាលពីថ្ងៃអង្គារ បានជំរុញឱ្យសភាធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង នូវជំងឺកូវីដ-១៩ និងកញ្ចប់ចំណាយរបស់រដ្ឋាភិបាល ដែលត្រូវបានអនុម័តដោយទ្វេភាគី កាលពីថ្ងៃច័ន្ទ៕ ដោយ៖ ឈូក បូរ៉ា