រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩កើនឡើង ដល់១៩០.៤៨៨នាក់ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីមានអ្នកជំងឺ ចំនួន៤៨២នាក់ បានស្លាប់ដោយសារវីរុស ក្នុងរយៈពេល២៤ម៉ោងមុន ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ការធ្វើតេស្តរកឃើញមានអ្នកឆ្លង ជំងឺកើនឡើងដល់ ២២.៩៦៧នាក់ ដែលនាំឲ្យអ្នកឆ្លងនៅទូទំាងប្រទេស កើនឡើង៧.៤៤៨.៥៦០នាក់ ។
ប្រទេសប្រេស៊ីល មានអត្រាអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩កើនឡើង ដល់៩១នាក់ ក្នុងចំណោមអ្នកជំងឺ ១០០.០០០នាក់ និងមានអត្រា នៃអ្នកឆ្លងជំងឺ ចំនួន៣.៥៤៤នាក់ ក្នុងចំណោមអ្នកឆ្លង ១០០.០០០នាក់ ។
បច្ចុប្បន្ននេះ ១៣រដ្ឋ ក្នុងចំណោមរដ្ឋទំាង២៧របស់ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា