បរទេស៖យោងតាមការចេញផ្សាយរបស់ Daily Beast នៅកាលពីពេលថ្មីលោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើការសិក្សាជាមួយនឹង ប្រឹក្សារបស់គាត់ដើម្បីអាច ពិនិត្យថាតើគាត់ នឹងអាចប្តូរឈ្មោះអាកាសយានដ្ឋាន មួយជាឈ្មោះរបស់គាត់វិញ ឲ្យបានមុនការចាកចេញពី តំណែងក្នុងខែមករាខាងមុខនេះ។
ប្រភពដដែលបានសរសេរទៀតថា លោកមកដល់ ពេលនេះបានថែមទាំងបានធ្វើការស្នើសុំជាលក្ខណៈផ្លូវច្បាប់និងកំពុងរត់ឯកសារផ្លុវច្បាប់ មួយចំនួនរួចមកហើយ ប៉ុន្តែជាសេតវិមានបាន បដិសេធមិនព្រមធ្វើការឆ្លើយតប ទៅនឹងបញ្ហានេះនៅឡើយ។
តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់លោក Trump បានបញ្ជាក់ថា អាកាសយានដ្ឋាន Palm Beach International នឹងអាចប្តូរឈ្មោះជាឈ្មោះរបស់លោកTrump វិញនៅពេលដែលការងារ ស្នើសុំជោគជ័យ។គួរឲ្យដឹងដែរថានេះ មិនមែនជាលើកដំបូងនោះទេដែលលោក Trump បានធ្វើការស្នើសុំប្តូរឈ្មោះ អាកាសយានដ្ឋាននេះ ទៅជាឈ្មោះរបស់គាត់ពោល គឺគាត់ធ្លាប់ បានធ្វើម្តងរួចមក ហើយកាលពីឆ្នាំ២០១៨ប៉ុន្តែមិនបានសម្រេច៕
ប្រែសម្រួល៖ស៊ុនលី


