ក្រុងយេរូសាឡិម ៖ អ្នកបុរាណវិទូ បានរកឃើញសំណង ដែលជាកន្លែងសម្រាប់ធ្វើពិធីបុណ្យ ជ្រមុជទឹក ដែលមានអាយុកាលតាំង ពីសម័យព្រះយេស៊ូនៅសួន Gethsemane នៅក្រុងយេរូសាឡិមជាកន្លែង ដែលព្រះគម្ពីរបានចែងថា ព្រះគ្រីស្ទបានចំណាយពេលរបស់ព្រះអង្គនៅយប់ចុងក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកជំនាញខាងបុរាណវត្ថុអ៊ីស្រាអែល បានរកឃើញសំណង់ បុរាណដែលឈរជាជំហានៗ អាចឈានទៅដល់ទឹកនៅជើងភ្នំ ដើមអូលីវ ។ អ្នកជំនាញជឿជាក់ថា ការជ្រមុនទឹកប្រហែលជាត្រូវបានប្រើ ដើម្បីសម្អាតកម្មករមុនពេលពួកគេបើកម៉ាស៊ីនប្រេង នៅសួនច្បារ និងដោយអ្នកឡើងភ្នំដើម្បីអធិស្ឋាន។
ការសិក្សាដោយយកចិត្តទុកដាក់លើ ទីតាំងនេះបានចាប់ផ្តើម បន្ទាប់ពីការរកឃើញដំបូងត្រូវបានរកឃើញក្នុងកំឡុងពេលជីករូងភ្នំសម្រាប់ជនជាតិបារាំងដែលជាម្ចាស់នៃព្រះវិហារ Gethsemane សម័យទំនើប ។ យោងទៅតាមព្រះគម្ពីរដំណឹងល្អ ក្នុងសួនច្បារ Gethsemane គឺជាកន្លែង ដែលព្រះយេស៊ូវបានទៅអធិស្ឋាន បន្ទាប់ពីអាហារពេលល្ងាចចុងក្រោយ មុនពេលដែលលោកបានក្បត់របស់យូដាសអ៊ីស្ការីយ៉ុត ។
អ្នកបុរាណវិទ្យាស្រុក Amit Re’em ដឹកនាំការជីកនេះបាននិយាយថា ការរកឃើញអាងប្រជុនទឹកនេះ នៅជាប់នឹងអាគារនានាប្រហែល ជាបង្ហាញពីអត្ថិភាព នៃឧស្សាហកម្មកសិកម្ម នៅទីនេះកាលពី ២០០០ ឆ្នាំមុនដែលអាចផលិតប្រេង ឬស្រាបាន ។ លោកបានបន្ថែមថា ច្បាប់ជ្វីហ្វនៃការបន្សុតមានកាតព្វកិច្ចដល់កម្មករដែលពាក់ព័ន្ធនឹងផលិតកម្មប្រេង និងស្រាដើម្បីធ្វើអនាម័យខ្លួនពួកគេ ។
លើសពីនេះក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការជ្រមុជទឹកធ្វើពិធីនេះនឹងត្រូវបានប្រើដោយអ្នក ដែលត្រៀមអធិស្ឋាន ឬដើរឡើងភ្នំ បន្ទាប់ដើម្បីគោរពបូជានៅប្រាសាទជ្វីហ្វ។ ក្នុងព្រះគម្ពីរដំណឹងល្អទាំង៤ នៃគម្ពីរសញ្ញាថ្មីសួន Gethsemane គឺជាកន្លែងដែលព្រះយេស៊ូវ បានអធិស្ឋានមុនពេលការក្បត់ និងការចាប់ខ្លួន របស់ព្រះអង្គដោយជនជាតិរ៉ូម ដែលនាំឲ្យគេឆ្កាងទ្រង់ ៕ដោយ៖លី ភីលីព




