ហ្សឺណែវ ៖ ប្រធានអង្គការ សុខភាពពិភពលោក WHO បានលើកឡើងថា វិបត្តិជំងឺរាតត្បាតកូវីដ-១៩ នឹងមិនមែនជាជំងឺរាតត្បាត ចុងក្រោយនោះទេ ហើយការប៉ុនប៉ង ដើម្បីលើកកម្ពស់សុខភាពមនុស្ស នឹងត្រូវវិនាសសាបសូន្យ ដោយមិនមានការដោះស្រាយ ការប្រែប្រួលអាកាសធាតុ និងសុខុមាលភាព សត្វឡើយ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរីបានឲ្យដឹងថា អគ្គនាយកអង្គការសុខភាពពិភពលោក បានឲ្យដឹងថា វាដល់ពេលដែលត្រូវរៀនមេរៀនពីជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) ។
លោកបានបញ្ជាក់ថា “អស់រយៈពេលជាយូរមកហើយ ពិភពលោកបានដំណើរការវដ្ត នៃភាពភិតភ័យ និងការធ្វេសប្រហែស យើងបោះលុយចោលរាប់មិន អស់នៅពេលមានការផ្ទុះឡើង ហើយនៅពេលវាចប់យើងភ្លេចអំពីវា ហើយមិនធ្វើអ្វី ដើម្បីការពារអ្នកបន្ទាប់នោះទេ នេះគឺជាការមើលឃើញ ដ៏គ្រោះថ្នាក់ហើយពិបាកយល់”។
របាយការណ៍ប្រចាំឆ្នាំដំបូង របស់ក្រុមប្រឹក្សាភិបាល សម្រាប់ការត្រៀមលក្ខណៈជា សកលសម្រាប់ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការត្រៀមខ្លួន ជាស្រេច សម្រាប់ពិភពលោក សម្រាប់ភាពអាសន្នផ្នែកសុខភាព – បានចេញផ្សាយប៉ុន្មានខែ មុនពេលវីរុសឆ្លងកូវីដ-១៩ បានផ្ទុះឡើង ដោយថាភពផែនដី មិនបានត្រៀមទុកជាមុន សម្រាប់គ្រោះមហន្តរាយរាតត្បាត ដែលអាចបង្កគ្រោះថ្នាក់ ៕
ដោយ ឈូក បូរ៉ា