ព័ត៌មានអន្តរជាតិ

រុស្ស៊ីបន្ថែមកម្លាំង នៅតំបន់ក្នុងប្រទេស ស៊ីរីដែលកងកម្លាំងប្រយុទ្ធគាំទ្រដោយតួកគីប៉ះទង្គិចគ្នាជាមួយពួកឃឺដ

បរទេស៖ ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ខ្លួនបានបញ្ជូនប៉ូលីសយោធាបន្ថែមទៀត ទៅកាន់តំបន់មួយក្នុងប្រទេសស៊ីរីភាគខាងជើង ជាទីដែលកងកម្លាំងគាំទ្រដោយតួកគី បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងឃឺដ ជិតផ្លូវហៃវ៉េដែលកងទ័ពរុស្ស៊ីនិងតួកគីធ្វើប្រតិបត្តិការល្បាត។

ការបញ្ជូនកម្លាំងបន្ថែមនេះ គឺត្រូវបានធ្វើឡើង នៅមុនកិច្ចពិភាក្សាគ្នាក្នុងប្រទេសរុស្ស៊ី នៅថ្ងៃអង្គារស្អែកនេះ រវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីររូបនោះ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់មួយផ្នែកលើប្រទេសស៊ីរី ជាទីដែលប្រទេសតួកគី គាំទ្រដល់ពួកឧទ្ទាមដែលប្រឆំាងនឹងលោកប្រធានាធិបតី បាហ្សា អាល់អាសាដ ចំណែករុស្ស៊ីគាំទ្រកងកម្លាំងរបស់លោក អាសាដ៕

Most Popular

To Top