ព័ត៌មានអន្តរជាតិ

សភាអាមេរិក ច្រានចោលការបដិសេធរបស់លោក ត្រាំ លើច្បាប់ថវិកាការពារជាតិឆ្នាំ២០២១ និងការរក្សាកម្រិតកងទ័ពនៅបរទេស

វ៉ាស៊ីនតោន៖ សភាតំណាងអាមេរិក បានច្រានចោល ការបដិសេធការអនុម័តច្បាប់ថវិកា ការពារជាតិថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២១ ដែលរួមបញ្ចូលទាំងបទប្បញ្ញត្តិ ប្រឆាំងនឹងការកាត់បន្ថយ ចំនួនកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង។

នៅក្នុងការបោះឆ្នោតចំនួន ៣២២-៨៧ ដែលលើសលុប សភាអាមេរិក បានលុបចោលការបដិសេធរបស់លោក ត្រាំ នៃសិទ្ធិអំណាចរបស់លោក ក្នុងការធ្វើវិសោធកម្ម លើច្បាប់ផ្តល់សិទ្ធិការពារជាតិចំនួន ៧៤០ ពាន់លានដុល្លារ ដែលបានអនុម័ត ដោយសភាទាំងពីរកាលពីដើមខែនេះ។

ច្បាប់នេះចែងថា“ គ្មានមូលនិធិណា ដែលត្រូវបានអនុញ្ញាត ឱ្យអនុវត្តដោយច្បាប់នេះទេ ដែលអាចត្រូវបានប្រើ ដើម្បីកាត់បន្ថយចំនួនសមាជិក នៃកងកម្លាំងប្រដាប់អាវុធ ដែលបំពេញកាតព្វកិច្ចសកម្ម ដែលត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសកូរ៉េក្រោម ២៨,៥០០ នាក់” ។

ប្រសិនបើព្រឹទ្ធសភា ក៏នឹងអនុម័តសេចក្តីព្រាងច្បាប់នេះឡើងវិញ នៅក្នុងសម័យប្រជុំមួយ ដែលត្រូវបានរៀបចំឡើង នៅថ្ងៃអង្គារនេះ សិទ្ធិវេតូរបស់លោក ត្រាំ នឹងត្រូវទុកជាមោឃៈ នៅក្នុងជំហាននីតិប្បញ្ញត្តិដ៏កម្រមួយ ដែលបានបង្ហាញពីឋានៈ ជាសត្វទាខ្វាក់របស់លោក ត្រាំ នៅក្នុងពេលកាន់តំណែង ប្រធានាធិបតីរបស់លោក៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top