មូស្គូ ៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនHonda Motor Co របស់ជប៉ុនបាននិយាយថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់រថយន្តថ្មី ដល់ក្រុមហ៊ុនចែកចាយផ្លូវការ ក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ ២០២២ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការរៀបចំ រចនាសម្ព័ន្ធប្រតិបត្តិការ របស់ខ្លួនឡើងវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងរក្សាវត្តមានរបស់ខ្លួន នៅលើទីផ្សាររុស្ស៊ីជាមួយ នឹងការលក់ម៉ូតូ និងឧបករណ៍ថាមពល ហើយរក្សាសកម្មភាពរបស់ខ្លួនដែលទាក់ទងនឹងសេវាកម្ម បន្ទាប់ពីការលក់យានយន្តរបស់ខ្លួន ។
យោងតាមសមាគមអាជីវកម្ម អឺរ៉ុប បានឲ្យដឹងថា ក្រុមហ៊ុន Honda មិនមានរោងចក្រ នៅប្រទេសរុស្ស៊ី មិនដូចក្រុមហ៊ុនផលិតរថយន្តជប៉ុន ផ្សេង ទៀតដូចជា Toyota និង Nissanបានលក់រថយន្តចំនួន ៧៩ គ្រឿងនៅក្នុងប្រទេសរុស្ស៊ីកាលពីខែមុន ជាការធ្លាក់ចុះ ៥០ ភាគរយបើធៀបនឹងឆ្នាំមុន ។
ការលក់របស់វាចាប់ពីខែមករា ដល់ខែវិច្ឆិកាបានធ្លាក់ចុះ ១៥ភាគរយ ស្មើនឹង ១.៣៨៣ គ្រឿង ។ រថយន្តថ្មីជាង ១,៣ លានគ្រឿង ត្រូវបានលក់នៅក្នុងប្រទេសរុស្ស៊ី ក្នុងកំឡុងពេលនោះ៕ដោយ៖លី ភីលីព


