ព័ត៌មានអន្តរជាតិ

សិង្ហបុរី ជាប្រទេសដំបូងគេនៅអាស៊ី ចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Pfizer-BioNTech

សិង្ហបុរី៖ កាលពីថ្ងៃពុធរដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមចាក់ថ្នាំបង្ការប្រជាជននៅក្នុងទីក្រុងនេះជាមួយនឹងការចាក់វ៉ាក់សាំង Pfizer-BioNTech ដែលជាប្រទេសដំបូងគេនៅទ្វីបអាស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ដូចផែនការដែលបានគ្រោងទុកមុននេះក្រសួងសុខាភិបាលបានឲ្យដឹងថា បុគ្គលិកថែទាំសុខភាពបានទទួលការចាក់ថ្នាំបង្ការដំបូង នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លងនៅព្រឹកថ្ងៃពុធដោយអ្នកទី១ ឈ្មោះសារ៉ាលីម អាយុ ៤៦ ឆ្នាំជាគិលានុបដ្ឋាយិកាបុគ្គលិកជាន់ខ្ពស់ ដែលធ្វើការពិនិត្យរកការឆ្លងមេរោគ ដែលសង្ស័យថា មានផ្ទុកមេរោគនៅមជ្ឈមណ្ឌល។ ។

បុគ្គលិកជាង ៣០ នាក់មកពី NCID ត្រូវបានគេរំពឹងថា នឹងទទួលថ្នាំបង្ការនៅថ្ងៃនេះ។ រដ្ឋាភិបាលបានឲ្យដឹងផងដែរថា បន្ទាប់ពីបុគ្គលិកថែទាំសុខភាពបុគ្គលិកជួរមុខដទៃទៀត និងមនុស្សចាស់ត្រូវបានគេរំពឹងថា នឹងជាជួរបន្ទាប់ ហើយបន្ទាប់មកទៀតនឹងមានប្រជាជនផ្សេងទៀត។

រដ្ឋមន្ត្រីសុខាភិបាលលោក គីម យ៉ុង បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅ NCID នៅព្រឹកថ្ងៃនេះថា“ យើងមានគោលបំណងបញ្ចប់ការគ្របដណ្តប់របស់យើងនៅដំណាច់ឆ្នាំក្រោយ”៕ដោយ ឈូក បូរ៉ា

Most Popular

To Top