ព័ត៌មានអន្តរជាតិ

ទូកដឹកអ្នកដំណើរ ២០នាក់ មួយគ្រឿងបាត់ខ្លួន នៅក្បែរឆ្នេរហ្វ្លរីដា

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា បេសកកម្មមួយ របស់ក្រុមអ្នកឃ្លាំមើលឆ្នេរ សមុទ្ររបស់អាមេរិក បានចាប់ផ្តើមដំណើរការក្រោយ ទទួលបានព័ត៌មានអំពីការបាត់ខ្លួន នៃទូកដឹកអ្នកដំណើរ ប្រមាណជា២០នាក់មួយគ្រឿង នៅចន្លោះពីឆ្នេរសមុទ្រ នៃកោះបាហាម៉ាស និងឆ្នេរសមុទ្រនៃរដ្ឋហ្វ្លរីដា ។

ប្រភពដដែលបានបញ្ជាក់ដែរថា ទូកដែលមានផ្ទុក អ្នកដំណើរ២០នាក់ បានធ្វើដំណើរចេញពីកោះបាហាម៉ាស ឆ្ពោះទៅកាន់ឆ្នេរសមុទ្រនៃរដ្ឋហ្វ្លរីដា
កាលពីថ្ងៃចន្ទ និងគួរតែធ្វើដំណើរទៅដល់គោលដៅ នៅថ្ងៃអង្គារ។ការតាមស្វែងរកបានធ្វើឡើងអស់រយៈពេល៨៤ម៉ោងនៅក្នុងចន្លោះផ្ទៃដល់ទៅ៤៤ ០៣០
គីឡូម៉ែត្រការ៉េ ។

អជ្ញាធរបានជូនដំណឹង ទៅដល់បងប្អូននិងក្រុមគ្រួសារ រួចរាល់ហើយខណៈដែលការតាមស្វែង រកហាក់ដូចជាមិនមានលទ្ធផលលើសពីនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top