សិង្ហបុរី ៖ ទិន្នន័យបឋមបានបង្ហាញ នៅថ្ងៃច័ន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេស សិង្ហបុរី បានធ្លាក់ចុះ ៥,៨ ភាគរយ នៅក្នុងការរីករាលដាល នៃជំងឺរាតត្បាតឆ្នាំ២០២០ ទោះបីយ៉ាងណាឧស្សាហកម្ម ភាគច្រើនឃើញថា មានការរីកចម្រើនខ្លះ នៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះដោយសារការរឹតត្បិតច្បាប់ ប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវបានបន្ធូរបន្ថយ។
ប្រទេសសឹង្ហបុរី បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលចំពេលមានការរឹតត្បិតចលនា និងការបិទព្រំដែន ដោយមានសំណង់ អាកាសចរណ៍ និងទេសចរណ៍ក្នុងចំណោម វិស័យដែលរងគ្រោះខ្លាំងជាងគេ។
រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុក សរុបរបស់សិង្ហបុរី នឹងធ្លាក់ចុះក្នុងចន្លោះពី ៦ ទៅ ៦,៥ ភាគរយនៅឆ្នាំ២០២០ ។
កំណើន GDP បានធ្លាក់ចុះ ៣,៨ ភាគរយក្នុងឆ្នាំនេះ ក្នុងរយៈពេល ៣ ខែចុងក្រោយ នៃឆ្នាំ២០២០កន្លងទៅនេះ ដែលជាការប្រសើរឡើងពីការធ្លាក់ចុះ ៥,៦ ភាគរយនៅក្នុងត្រីមាសទី ៣ នេះបើយោងតាមការប៉ាន់ស្មាន ជាមុនរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម។
នៅលើមូលដ្ឋាន ដែលបានកែតម្រូវតាមរដូវ កាលមួយត្រីមាស ផលិតផលក្នុងស្រុក សរុបរបស់សិង្ហបុរី បានកើនឡើង ២,១ ភាគរយ នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២០ បន្ទាប់ពីការពង្រីក ៩,៥ ភាគរយ នៅចន្លោះខែកក្កដា និងកញ្ញា ៕
ដោយ ឈូក បូរ៉ា


