ចិន ៖ បេសកកម្មរបស់អវកាស Chang’e 5 មានរយៈពេល ២៣ ថ្ងៃជាប្រវត្តិសាស្ត្រ របស់ប្រទេសចិន មិនត្រឹមតែទទួលបានថ្ម និងសំណាកដីមានតម្លៃ ពីភពព្រះច័ន្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បាននាំយកគ្រាប់ពូជមួយក្រុម ដែលធ្វើដំណើរឆ្ងាយបំផុត នៅក្នុងប្រវត្តិសាស្ត្រកសិកម្ម និងព្រៃឈើរបស់ប្រទេសជាតិ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
គ្រាប់ច្រើនជាង៣០ ប្រភេទរួមមានស្រូវ ស្រូវសាលីស្រាល រុក្ខជាតិចម្លែក និងផ្កាអ័រគីដេត្រូវបានគេដាក់ នៅខាងក្នុងយានអវកាស Chang’e 5 ពហុម៉ូដែលហើយបានធ្វើដំណើរ ជុំវិញភពព្រះច័ន្ទប្រហែល ១៥ ថ្ងៃ ។ អ្នកវិទ្យាសាស្ត្រប្រាថ្នាចង់ ពិនិត្យមើលថា តើនឹងមានអ្វីកើតឡើង ចំពោះគ្រាប់ពូជ បន្ទាប់ពីត្រូវបានប៉ះពាល់ ទៅនឹងបរិយាកាសប្លែកមួយ នៅក្នុងគន្លងភពព្រះច័ន្ទ ហើយសង្ឃឹមថា ពួកគេអាចអភិវឌ្ឍការផ្លាស់ប្តូរ មានអត្ថប្រយោជន៍ផងដែរ ។
គ្រាប់ពូជទាំងនេះ ត្រូវបានជ្រើសរើសដោយអង្គការ ក្នុងស្រុកជាច្រើន ដូចជាសាកលវិទ្យាល័យកសិកម្មចិន សាកលវិទ្យាល័យព្រៃប៉េកាំង សាកលវិទ្យាល័យកសិកម្មចិន ខាងត្បូង និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ កសិកម្មចិន នៅក្នុងកម្មវិធីបង្កាត់ពូជការ ផ្លាស់ប្តូរពូជអវកាស ដែលរៀបចំដោយសមាគមឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ។
ពួកគេត្រូវបានប្រគល់ទៅឲ្យអង្គការ ចូលរួមនៅក្នុងពិធីមួយនៅរដ្ឋបាល អវកាសជាតិចិនកាលពីថ្ងៃទី ២៣ ខែធ្នូ ។ លោក Liu Jizhong នាយកមជ្ឈមណ្ឌលកម្មវិធីការរុករក និងលំហអវកាសរដ្ឋបាល បានមានប្រសាសន៍ថា កម្មវិធីនេះគឺជាលើកទី ១ ហើយដែលអ្នកស្រាវជ្រាវចិន បានធ្វើការពិសោធន៍ការបង្កាត់ពូជការផ្លាស់ប្តូរ ក្នុងលំហដ៏ជ្រៅហើយវាផ្តល់ ឱកាសល្អដល់អ្នកវិទ្យាសាស្ត្រ ៕ ដោយ៖លី ភីលីព